Khmer Dictionary: សិន្ធព
Chuon Nath's Khmer-Khmer Dictionary
-
សិន្ធព
( ន.នាមសព្ទ )
[សិន-ធប់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សិន្ធវ; សៃន្ធវ អ. ថ. សែន-ធៈវៈ “ដែលជាប់ទាក់ទងដោយទន្លេសិន្ធុ”) សេះដែលកើតក្នុងដែនសិន្ធវៈ, សេះដែលមានពូជពីដែនសិន្ទវៈ (សេះទេស) : សេះសិន្ធព; ប្រើសំដៅសេចក្ដីត្រឹមតែ “សេះ” ក៏មាន ។
- សិន្ធពពាជី ឬ - សិន្ធពអស្សតរ (--អ័ស-សៈដ) សេះសិន្ធព ។
- សិន្ធពមនោម័យ (--មៈនោមៃ) សេះសិន្ធពដែលមានល្បឿនឆាប់ទាន់ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មនោ ផង) ។
- សិន្ធពអាជានេយ្យ (--នៃ) ឬ --អាជានៃយ៍ សេះសិន្ធពយ៉ាងលឿន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិន្ធវ និង សិន្ធុ ផង) ។
-
សិន្ធពអមរិន្ទ
( ន.នាមសព្ទ )
[សិន-ធប់-អៈ មៈរិន ]
( បា.បាលី ( បាលីភាសា ) )
(សិន្ធវ “សេះសិន្ធព” + អមរ “ទេវតា” + ឥន្ទ “ជាធំ; ព្រះឥន្ទ”) ព្រះនាមក្សត្រិយ៍អង្គមួយ ជាតិរាស្រ្តសុទ្ធបានសោយរាជ្យក្នុងកម្ពុជរដ្ឋ ពីក្នុងព្រះជន្ម ៧ ឆ្នាំ ក្នុងខាងចុងសតវត្ស៍រទី ១២ នៃពុទ្ធសករាជ (ព. ស. ១១៨១; ឆ្នាំរកានព្វស័ក គ. ស. ៦៣៧) : ក្នុងព្រះរាជពង្សាវតារខ្មែរហៅ ព្រះបាទសិន្ធពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) ជាក្សត្រិយ៍មានបុណ្យអស្ចារ្យមួយអង្គក្នុងពួកក្សត្រិយ៍ខ្មែរ ។
Headley's Khmer-English Dictionary
-
សិន្ធព
( n )
[sentʰup]
- detail »
Sindh horse