Khmer Dictionary: សម្ដេច
Chuon Nath's Khmer-Khmer Dictionary
-
សម្ដេច
( ន.នាមសព្ទ )
[ជើង ដ. សំ-ដាច់ ]
លោកអ្នកមានតេជះច្រើន, លោកអ្នកមានបុណ្យមានអំណាចធំ ។ គុ. ខ្ពង់ខ្ពស់, ឧដុង្គឧត្តម, ថ្កើងស័ក្ដិ ថ្កើងអំណាច, ថ្កើងថ្កាន (សមតែនឹងយល់ថាក្លាយមកពី បា. សំ + តេជ ឬ សំ. សំតេជស៑ “ដែលមានតេជះខ្លាំង” ព្រោះខ្មែរបុរាណសរសេរជា សម្តេជ ក៏មាន) ។ ពាក្យសម្រាប់ប្រើបន្ថែមលើព្រះនាម ឬលើឋានន្តរក្សត្រិយ៍ មន្រ្តីស័ក្ដិខ្ពស់ : ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី...; សម្ដេចព្រះមហាក្សត្រិយានី; សម្ដេចព្រះឧបយុវរាជ; សម្ដេចព្រះឧភយោរាជ; សម្ដេចព្រះវររាជជននី; សម្ដេចព្រះមហាឧបរាជ; សម្ដេចព្រះសង្ឃរាជ; សម្ដេចព្រះរៀម; សម្ដេចព្រះអនុជ ។ល។
- សម្ដេចចៅពញា ឋានន្តរសេនាបតី ទី ១ សម្រាប់ទោ (មានតែពីក្នុងសម័យបុរាណ) ។ល។
Headley's Khmer-English Dictionary
-
សម្ដេច
( n )
[sɑmdec]
- detail »
nobleman, prince, lord (high honorific title that can be given to people of non-royal birth usually in recognition of great service to the nation); his highness, his majesty
-
សម្ដេច
( adj )
[sɑmdec]
- detail »
to be noble, high; powerful; glorious