Khmer Dictionary: សមាគម
Chuon Nath's Khmer-Khmer Dictionary
-
សមាគម
( ន.នាមសព្ទ )
[សៈម៉ាគំ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< សំ “ព្រម”, ំ > ម + អាគម “ការមក”) ការមកចួបជុំ, ការប្រជុំ; ការរួមគំនិតគ្នា, ដំណើររូបរួមកិច្ចការជាមួយគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការចូលហ៊ុនគ្នា, ក្រុមហ៊ុន” ក៏បាន : សមាគមជំនួញ ក្រុមចូលហ៊ុនធ្វើជំនួញ (ហៅ ពាណិជ្ជសមាគម ឬ ពាណិជ្យ-- ក៏បាន) ។
- សមាគមញាតិ ការប្រជុំញាតិ ឬការចួបជុំពួកញាតិ (ហៅ ញាតិសមាគម ក៏បាន) ។
- ថេរសមាគម (ថេរ៉ៈ--) ការប្រជុំពួកព្រះថេរៈ, ក្រុមជំនុំសង្ឃ (ប្រជុំដើម្បីវិនិច្ឆ័យអធិករណ៍ ឬដើម្បីប្រឹក្សាអំពីកិច្ចការរបស់សង្ឃ ។
- ពុទ្ធិកសមាគម (ពុត-ធិ-កៈ--) ការរួបរួមគំនិតគ្នារបស់អ្នកកាន់ពុទ្ធសាសនា (ដើម្បីទំនុកបម្រុងពុទ្ធសាសនាឲ្យរុងរឿងចម្រុងចម្រើន) ។ល ។
Headley's Khmer-English Dictionary
-
សមាគម
( n )
[saʔmaakum]
- detail »
association, organization, gathering, club, union