Khmer Dictionary: យាង
Chuon Nath's Khmer-Khmer Dictionary
-
យាង
( កិ.កិរិយាសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(យ៉ាង អ. ថ. យ៉ាង “ឈានដើរ, ដើរ”) ដើរ, ដើរទៅមក, ខ្មែរប្រើពាក្យនេះចំពោះតែជារាជសព្ទ : ស្តេចយាងទៅ, ស្តេចយាងមក; រាជសព្ទសាមញ្ញ, រាជសព្ទខ្ពង់ខ្ពស់ថា “ស្តេច” : ព្រះករុណាទ្រង់ស្តេចទៅខែត្រក្រៅ; ទ្រង់ស្តេចមកពី...។
- យាងព្រះបាទា យាងដោយព្រះបាទាឥតយានជំនិះ ។
- យាងយាត្រា ស្តេចយាងទៅ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- យាងយាស ដើរដោយមានលំនាំ, ដើរដោយលំនាំល្វាសល្វន់ (ច្រើនប្រើជា រ. ស.) ។
-
យាង
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(យាង អ. ថ. យ៉ាង “ជ័រ”) ឈើទាល (ពាក្យអ្នកបាត់ដំបង, សៀមរាប : ដើមយាង គឺដើមឈើទាល) ។
-
យាងយាវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែល ឈានតឹងជំហានដើរដោយលំនាំរង្វើលៗមួយៗ : ដើរយាងយាវ, ដំណើរយាងយាវ ។ ដែលលើកដាក់ៗរង្វើលៗ មួយៗ : អុំទូកយាងយាវ ។
-
យាងយាស
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាង ១ កិ.) ។
-
យាងចុះ
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ចុះស៊ប់, ចុះកាន់; ច្រើនប្រើក្នុងពាក្យទេសនាបុរាណ : មានចិត្តយាងចុះស៊ប់ក្នុងកម្មដ្ឋាន មានចិត្តចុះស៊ប់ក្នុងកម្មដ្ឋាន ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ទង់ ទៀតផង) ។
Headley's Khmer-English Dictionary
-
យាង
( v )
[yieŋ]
- detail »
to go, walk, ride, move
-
យាង
( initverb )
[yieŋ]
- detail »
honorific initiating verb used before verbs of motion when performed by members of the royal family
Eg. ព្រះអង្គម្ចាស់នរោត្តមសេរីវុឌ្ឍបានយាងចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុងប្រុចសែល ...: Prince Norodom Serivuth left Cambodia for Brussels .... -
យាង
( n )
[yieŋ]
- detail »
teak (Dipterocarpus alatus)Battambang and Siem Reap
See: ឈើទាល