Khmer Dictionary: មិន
Chuon Nath's Khmer-Khmer Dictionary
-
មិន
( និ.និបាតសព្ទ )
ពាក្យនិបាតជាបដិសេធសម្រាប់និយាយនាំមុខ កិ., គុ. ឬ កិ. វិ. មានសេចក្ដីថា “ពុំ, ឥត” : មិនកើត, មិនឃើញ, មិនដឹង, មិនធំ, មិនតូច, មិនល្អ, មិនអាក្រក់; មិនឆាប់, មិនយូរ, មិនយឺត, មិនលឿន ។ល។ មិនជា ពុំជា ។
- មិនជាបើ, មិនសមបើ, មិនសមបីបើ ពុំជាបើ, ពុំសមបើ, ពុំសមបីបើ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុំ ផង) ។ ក្នុងសង្កាត់សេចក្ដីជាបដិសេធនីមួយ, កាលណាបើប្រើពាក្យ មិន, ពុំ ឬ ឥត នេះជាខាងដើមហើយនឹងប្រើពាក្យថា ក៏ទេ នេះជាខាងចុងផងពុំបានឡើយ, ដូចជា : ខ្ញុំមិនដែលបានឃើញក៏ទេ, ពុំដែលបានឮក៏ទេ, ឥតដែលបានដឹងក៏ទេ ប្រើយ៉ាងនេះពេញជាខុសទាំងស្រុង ព្រោះត្រឡប់ក្លាយសេចក្ដីមិនមែនជាបដិសេធទៅវិញ; ត្រូវប្រើពាក្យ ទេ, ឡើយ ឬ សោះ នេះវិញ : ខ្ញុំមិនដែលបានឃើញទេ, ពុំដែលបានឮឡើយ, ឥតដែលបានដឹងសោះ; ឯពាក្យ ក៏ទេ នេះជាសព្ទបដិសេធសម្រាប់ប្រើបានតែជាមួយនឹងពាក្យថា នឹង រៀងនៅជាខាងដើម, ដូចជា : ខ្ញុំនឹងដែលបានឃើញក៏ទេ, នឹងដែលបានឮក៏ទេដែរ, នឹងដែលបានដឹងក៏ទេសោះ គឺខ្ញុំមិនដែលបានឃើញទេ, ... , ...។
Headley's Khmer-English Dictionary
-
មិន
[mɨn]
- detail »
negative particle not, non- (usually requires the final particle ទេ ) Pronounced /man/ in Cambodian dialects of Surin and Buriram in Thailand