Khmer Dictionary: មនោ
Chuon Nath's Khmer-Khmer Dictionary
-
មនោ
( ន.នាមសព្ទ )
[មៈ- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< មន; មនស៑) ចិត្ត ។
- មនោគតិ ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត; សេចក្ដីប្រាថ្នា, បំណង, ដំណើរដែលចិត្តគ្មាននឹកសោះ ស្រាប់តែបណ្ដាលឲ្យឃើញជាផ្នូល ។
- មនោទ្វារ ទ្វារចិត្ត, ផ្លូវចិត្ត ។
- មនោមនះ (ម្នោម្នះ) មានះក្នុងចិត្ត, ចិត្តដែលមានមានះ, ចិត្តរនិងរនាំង : មនុស្សមនោមនះ គឺមនុស្សរឹងត្អឹង, មនុស្សរនិងរនាំង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ម្នោម្នះ ក៏បាន) ។
- មនោម័យ (មៈនោមៃ) ដែលសម្រេចអំពីចិត្ត; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ដែលសម្រេចបានដូចចិត្ត, ឆាប់ទាន់ចិត្ត” ជាពាក្យហៅសេះ ដែលលឿនឆាប់ទាន់ចិត្ត : សេះមនោម័យ, សេះសិន្ធពមនោម័យ ។
- មនោមយិទ្ធិ (--មៈយិត-ធិ) ឫទ្ធិដែលសម្រេចដោយចិត្ត ។
- ម្នោម្នេញ ម្នេញក្នុងចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ម្នោម្នេញ ក៏បាន) ។ មនោរថ (មៈនោរត់) បំណង : សមមនោរថ, បានសម្រេចតាមមនោរថ ។
- មនោរម (មៈនោរំ) ដែលជាទីរីករាយចិត្ត, ដែលគួរឲ្យសប្បាយក្នុងចិត្ត : ទីឋានមនោរម, ព្រៃមនោរម (សរសេរជា មនោរម្យ ក៏បាន) ។
- មនោវិញ្ញាណ វិញ្ញាណដែលកើតក្នុងមនោទ្វារ (សេចក្ដីដឹងដែលកើតមានចំពោះផ្លូវចិត្តសុទ្ធ មិនមែនកើតអំពីទ្វារទាំង ៥ គឺ ផ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ) ។
- មនោសញ្ចេតនា (--ស័ញ-ចេតៈន៉ា) សេចក្ដីរិះគិតក្នុងចិត្ត, ចំណុចរបស់ចិត្ត; ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត; អធ្យាស្រ័យប្រកបដោយករុណា...។
- មនោហរ ដែលជាទីចម្រើនចិត្ត, ដែលពេញចិត្ត, ត្រូវចិត្ត, ដែលមានលម្អគួរឲ្យស្រឡាញ់មិនភ្លេច : កែវមនោហរ ។ល។
-
មនោរម្យ
( គុ.គុនសព្ទ )
[មៈនោរំ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលមានចិត្តរីករាយ ។ ដែលមានអារម្មណ៍ជាសុខក្សេមក្សាន្ត សោមនស្សរីករាយ ។
-
មនោរម្យ
( គុ.គុនសព្ទ )
[មៈនោរំ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលជាទីរីករាយចិត្ត ដែលគួរឲ្យសប្បាយក្នុងចិត្ត ។
-
មនោសារ
( ន.នាមសព្ទ )
[មៈ- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< មនស៑; មន + សារ “ខ្លឹមចិត្ត; ដែលមានធម៌ខ្លឹមក្នុងចិត្ត, ដែលមានចិត្តខ្ជាប់ខ្ជួន, មានចិត្តខ្ពស់”) នាមឥសីម្នាក់ជាផៅពង្សនៃព្រះបាទមនុ, ជាអ្នកបង្កើតគម្ពីរឬច្បាប់ធម្មសាស្ត្រមុនដំបូងបំផុតក្នុងខាងដើមនៃភទ្រកល្ប មានជាប់ដរាបមកដល់សព្វថ្ងៃនេះ : មនោសារជាឥសីគ្រូច្បាប់ធម្មសាស្ត្រ (ហៅថា មនុសារ ឬ មនូសារ ក៏បាន) ។
-
មនោសិលា
( ន.នាមសព្ទ )
[មៈនោសិលា ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះថ្មមានសាច់ទន់ផុយប្រើបុកឬដុសយកផង់ប្រកបការបានច្រើនយ៉ាង (ខ្មែរច្រើនហៅក្លាយថា ម្នាងសិលា) ។
-
មនោសម្ផស្ស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ការប៉ះពាល់រវាងចិត្តនិងធម្មារម្មណ៍ គឺការប៉ះប្រសព្វចួបគ្នា រវាងចិត្តនិងធម្មារម្មណ៍ ទើបកើតសេចក្ដីដឹងឡើង ។
Headley's Khmer-English Dictionary
-
មនោ
( n )
[meaʔnou]
- detail »
feelings, thoughts, mind, spirit, soul, conscience
-
មនោ
( adj )
[meaʔnou]
- detail »
to be stubborn, obstinate.
-
មនោ
( n )
[meaʔnou]
- detail »
stubbornness, obstinacy
-
មនោ
[meaʔnou]
- detail »
mnou - mneah
Reference: មនោមនះ -
មនោ
( adj )
[meaʔnou]
- detail »
to be upset, suffering (emotionally), grieving; to be broken-hearted.
Reference: មនោម្នេញ -
មនោ
( v )
[meaʔnou]
- detail »
to mourn, grieve; worries, heartbreak, suffering
-
មនោសារ
( n )
[meaʔnousaa]
- detail »
Manosāra (name of a hermit who wrote an early treatise on moral law)
-
មនោសិលា
( n )
[meaʔnouseʔlaa]
- detail »
plaster of Paris
-
មនោសិលា
( n )
[meaʔnouseʔlaa]
- detail »
realgar, red arsenic (used as a pigment and medicine)