Khmer Dictionary: មនុ
Chuon Nath's Khmer-Khmer Dictionary
-
មនុ
( ន.នាមសព្ទ )
[មៈនុ ]
ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមភទ្រកល្ប គឺព្រះនាមក្សត្រិយ៍មួយអង្គដែលពួកមនុស្សព្រមគ្នាសន្មតឲ្យធ្វើជាស្ដេចមុនដំបូងបំផុត ក្នុងខាងដើមនៃភទ្រកល្បនេះ, ហៅថា ព្រះបាទមនុ ឬហៅថា មហាសម្មតរាជ ក៏បាន (តាមលទ្ធិពុទ្ធសាសនា) ។ ព្រះនាមនៃព្រហ្មដែលជាអ្នកបង្កើតសត្វលោក ឬនាមរបស់បុរសដែលជាបិតាដើមរបស់ពួកមនុស្សក្នុងបឋមកប្ប (តាមលទ្ធិព្រាហ្មណ៍) ។ល។
-
មនុជាធិបតី
( ន.នាមសព្ទ )
[មៈនុជាធិប៉ៈដី]
(< មនុជ “មនុស្ស” + អធិបតិ “អ្នកដែលជាធំ, ជាម្ចាស់”) អ្នកដែលជាម្ចាស់របស់ពួកមនុស្ស គឺក្សត្រិយ៍ទ្រង់រាជ្យ ហៅថា មនុជិន្ទ ឬ មនុជេន្ទ្រ ក៏បាន ។
-
មនុជិន្ទ
( ន.នាមសព្ទ )
[មៈនុជិន]
or មនុជេន្ទ្រ (មនុជេន)
( បា.បាលី ( បាលីភាសា ) )
(< មនុជ “មនុស្ស” + ឥន្ទ “ជាធំ”; សំ. < មនុជ + ឥន្ទ្រ) អ្នកដែលជាធំជាងពួកមនុស្ស (ព្រះរាជា) ។
-
មនុញ្ញ
( គុ.គុនសព្ទ )
[មៈនុញ ឬ មនុញ-ញៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មនោជ្ញ) ដែលជាទីគាប់ចិត្ត, គាប់អធ្យាស្រ័យ, ល្អ, ប្រពៃ...។
- មនុញ្ញផល (--ញៈ--) ផលជាទីគាប់ចិត្ត ។
- មនុញ្ញភាព ភាពជាទីពេញចិត្ត, សេចក្ដីពេញចិត្ត, ការត្រូវចំណុចចិត្ត ។
- មនុញ្ញភោជន ភោជនជាទីគាប់ចិត្ត, អាហារឆ្ងាញ់ពីសា ។
-
មនុសារ
or មនូសារ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មនោសារ) ។
-
មនុស្ស
( ន.នាមសព្ទ )
[មៈនុស ]
or មនុស្យ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មនុឞ្យ) ជនអ្នកដឹងការខុសត្រូវ, សត្វវិសេសមួយប្រភេទជាពូជវង្សនៃមនុ, នរៈ ។
- មនុស្សជាតិ (មៈនុស-សៈជាត) ជាតិជាមនុស្ស, ពួកមនុស្ស ។
- មនុស្សឃាដ ឬ--ឃាត អំពើពិឃាតមនុស្ស, ដំណើរសម្លាប់មនុស្ស (ហៅថា មនុស្សឃាតកម្ម ឬ នរឃាត, នរឃាតកម្ម ក៏បាន) ។
- មនុស្សឃាដកៈ ឬ--ឃាតកៈ (មៈនុស-សៈឃាដៈកៈឬ--តៈកៈ) អ្នកពិឃាតមនុស្ស (ហៅថា នរឃាតក ឬ--ឃាតកៈ ក៏បាន) ។ មនុស្សទេព ទេវតារបស់ពួកមនុស្ស (ក្សត្រិយ៍ទ្រង់រាជ្យ) ។
- មនុស្សធម៌ ធម៌សម្រាប់មនុស្ស (ច្បាប់សម្រាប់ប្រដៅពួកមនុស្សឲ្យប្រព្រឹត្តសុចរិត; សីល ៥...។
- មនុស្សលោក លោកជាទីនៅនៃពួកមនុស្ស, លោកសម្រាប់ពួកមនុស្ស, ឋានមនុស្ស ។ល។
- មនុស្សា (ពហុ. របស់ មនុស្ស) មនុស្សទាំងឡាយ, ពួកមនុស្ស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ មនុស្សី ស្ត្រីមនុស្ស, មនុស្សស្រី (មានតែពាក្យប៉ុន្តែមិនសូវដែលប្រើ ព្រោះពាក្យថា មនុស្ស ឬ មនុស្សា ជាសាធារណៈទួទៅទាំងប្រុសទាំងស្រីទៅហើយ) ។
Headley's Khmer-English Dictionary
-
មនុ
( n )
[meaʔnuʔ]
- detail »
Manu (legendary father of the human race in Indian mythology); name of 14 successive mythical progenitors and rulers of the earth; another name of Brahma
-
មនុជាធិបតី
( n )
[meaʔnuʔcietʰɨppaʔdəy]
- detail »
lord of men (poetic epithet for a king)
-
មនុជិន្ទ
( n )
[meaʔnuʔcin]
- detail »
poetic epithet for a king
-
មនុញ្ញ
( adj )
[meaʔnuɲ, meaʔnuɲneaʔ]
- detail »
to be pleasing, delightful, gracious, beautiful
-
មនុសារ
- detail »
See: មនោសារ -
មនុស្ស
( n )
[mɔnuh, mɔnɨh, meaʔnuh]
- detail »
human being, person; mankind