Khmer Dictionary: ភ្នំពេញ
Chuon Nath's Khmer-Khmer Dictionary
-
ភ្នំពេញ
( ន.នាមសព្ទ )
ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋ ស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ, ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ ។ តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថា កាល គ. ស. ១៤៣៤ ព្រះបាទពញាយ៉ាត ទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខែត្រស្រីសន្ធរ មកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃ ភ្នំដូនពេញ នាត្រើយខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំងគោរមនាមព្រះនគរជាដំបូងថា “ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ”; ឯឈ្មោះទន្លេច្រាមឈាម ទ្រង់បានបញ្ញត្តឲ្យហៅថា “ទន្លេចតុម្មុខ” វិញ ។ លុះមកដល់ គ. ស. ១៤៣៧ នៅពេលដែលធ្វើសម្ពោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះ ព្រះអង្គក៏បានឲ្យសន្មតនាមក្រុងជាថ្មីម្ដងទៀតដោយថែមពាក្យ “ភ្នំដូនពេញ” មកទៀត តែឲ្យខ្លីជាងមុនថា “ក្រុងចតុម្មុខមហានគរភ្នំដូនពេញ” ដូច្នោះវិញ ដើម្បីកុំឲ្យបាត់ឈ្មោះនិងកេរ្តិ៍ដំណែលរបស់ដូនពេញ; តមក គេហៅកាត់ខ្លីត្រឹមតែ “ភ្នំពេញ” ដរាបមកដល់សព្វថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុម្មុខ និង ដូនពេញ ផង) ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ភ្នំពេញ
[pnum pɨɲ]
- detail »
Phnom Penh (capital of Cambodia)