Khmer Dictionary: ភ្នែក
Chuon Nath's Khmer-Khmer Dictionary
-
ភ្នែក
( ន.នាមសព្ទ )
ចក្ខុ គឺអាយតនៈមួយប្រភេទរបស់មនុស្ស, សត សម្រាប់មើលរូប, ឃើញរូប ។ ពកត្រង់ថ្នាំងឫស្សីខ្ចីទាំងពួងឬឈើខ្ចី, វល្លិខ្ចីពួកខ្លះដែលនឹងបែកពន្លកចេញជាដៃ, ជាមែក : ភ្នែកឫស្សី (ព. ប្រ.) ដែលមានតែភ្នែកមើលឃើញប៉ុន្តែឥតដឹងឥតយល់ : មនុស្សភ្នែកឫស្សី ។
-
ភ្នែកក្រួច
( ន.នាមសព្ទ )
ឈ្មោះក្រឡាមួយបែប ត្បាញដោយបន្ទោះ មានសណ្ឋានមូលៗ (ដូចយ៉ាងក្រឡាកៅអីផ្ដៅ) : ក្រឡាភ្នែកក្រួច ។ ជាលភ្នែកក្រួច ឈ្មោះជាលមួយប្រភេទ ដែលត្បាញជាក្រឡាភ្នែកក្រួច (ក្រឡាប្រាំបីជ្រុង) ។
-
ភ្នែកគោរ
( ន.នាមសព្ទ )
ឆ្អឹងជាអវយវៈនៃមនុស្ស មានសណ្ឋានជាពកនៅត្រង់ខាងក្រោម-កជើង (ហៅថា ភ្នែកគោល ក៏មាន) ។
-
ភ្នែកឆ្មា
( ន.នាមសព្ទ )
ឈ្មោះកែវ ឬត្បូងមួយប្រភេទ សម្បុរឆ្លុះស្រដៀងនឹងភ្នែកឆ្មា (បាលីហៅ មសារគល្ល “កែវ ឬត្បូងកើតនាភ្នំឈ្មោះ មសារៈ” (ប្រទេសឥណ្ឌា) ឬ កពរមណិ “កែវពពាល” ឬ “ត្បូងភ្នែកឆ្មា” : ខ្មែរក្នុងសម័យបុរាណ ច្រើនជឿថា ត្បូងភ្នែកឆ្មាជាទ្រព្យត្រជាក់ត្រជំ) ។
-
ភ្នែកជញ្ជីង
( ន.នាមសព្ទ )
ចំណុច ឬកម្រិតជញ្ជីងជាគ្រឿងសម្គាល់ឲ្យដឹងទម្ងន់ ។
-
ភ្នែកព្រាប
( ន.នាមសព្ទ )
ឈ្មោះឈើព្រៃមួយប្រភេទ ដើមតូចៗស្លឹកមូលៗ ល្អិតៗ ។
-
ភ្នែកមាន់
( ន.នាមសព្ទ )
ក្រដាសព័ណ៌ផ្សេងៗ ដែលដាប់ជាសណ្ឋានមូលៗតូចៗ ស្រដៀងនឹងភ្នែកមាន់ ប្រើការដាក់បន្ទំភ្ជាប់លើក្បាច់ស្ពាន់ក្រាប់ ។ ឈ្មោះវណ្ណយុត្តិមួយប្រភេទ មានវង់មូលពីរជាន់តូចក្នុង ធំក្រៅ សណ្ឋានស្រដៀងនឹងភ្នែកមាន់ (៙) នេះ សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ដើមសេចក្ដីធំនីមួយៗ, តែក្នុងសម័យសព្វថ្ងៃនេះមិនសូវប្រើ ។
Headley's Khmer-English Dictionary
-
ភ្នែក
( n )
[pnɛɛk]
- detail »
eye; bud (of a tree).
-
ភ្នែក
[pnɛɛk]
- detail »
cell on the skin of a pineapple
-
ភ្នែក
( n )
[pnɛɛk]
- detail »
future.
-
ភ្នែក
( adj )
[pnɛɛk]
- detail »
to be next, forthcoming, future eg. ឆ្នាំភ្នែក . next year ឯភ្នែក . in the future