Khmer Dictionary: ភ្ងា
Chuon Nath's Khmer-Khmer Dictionary
-
ភ្ងា
( គុ.គុនសព្ទ )
ពុំងា, ប្រសើរ, ថ្លៃថ្លា, ជាទីស្រឡាញ់, ... ។ ប្រើដូចជាបរិវារសព្ទរៀងនៅខាងដើមឬខាងចុងពាក្យខ្លះ ដូចជា ភ្ងាប្រិយ, មិត្រភ្ងា, ស្ងួនភ្ងា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះផង) ។
-
ភ្ងាប្រិយ
( គុ.គុនសព្ទ )
[--ប្រី]
ដែលគួរស្រឡាញ់ គួរថ្នាក់ថ្នម, ពុំងា, ស្ងួនភ្ងា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃប្អូនភ្ងាប្រិយ ម្ដេចពុំស្រដី ខឹងអ្វីនឹងបង បើមានគ្នាន់ចិត្ត មាសមិត្រកុំចង ចូរស្រាយចំណង កំហឹងនោះចេញ ។ល។
-
ភ្ងារ
( កិ.កិរិយាសព្ទ )
ភ្ញាក់មួយភាំងពីដេកលក់, ភ្ញាក់ស្លុងស្មារតីដឹងខ្លួនមួយស្របក់តូច : ភ្ងារឡើង, ភ្ងារដឹងខ្លួន ។
-
ភ្ងាស
( ន.នាមសព្ទ )
ឈ្មោះឈើព្រៃមួយប្រភេទដើមតូចសំបកមានក្រមរជ្រួញៗ សម្បុរខ្មៅជាំ ស្លឹកល្អិតៗរឹងៗ ផ្កាល្អិតៗជាកញ្ចុំៗសម្បុរស្វាយ ប្រើការធ្វើជាឧស ។ គម្របក្ដារមឈូសដែលរចនាជាក្បាច់ក្បូរ មានសណ្ឋានដូចរាងដំបូលវិហារឬប្រាសាទ, ហៅថា គ្របភ្ងាស ឬ គម្របភ្ងាស ។
Headley's Khmer-English Dictionary
-
ភ្ងា
( adj )
[pŋie]
- detail »
to be dear, beloved
-
ភ្ងារ
( v )
[pŋie]
- detail »
to change position (while asleep); to wake up suddenly
-
ភ្ងាស
( n )
[pŋieh]
- detail »
ornamental coffin lid resembling a temple roof
Reference: គ្រប ភ្ងាស -
ភ្ងាស
( n )
[pŋieh]
- detail »
kind of small tree (Memecylon edule, used mainly for firewood)