Khmer Dictionary: ព្យាង្គ
Chuon Nath's Khmer-Khmer Dictionary
-
ព្យាង្គ
( ន.នាមសព្ទ )
[ព្យាង]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិ + អង្គ, វ > ព,ឥ > យ ផ្សំជា ព្យាង្គ; វិ + អង្គ, ឥ > យ ផ្សំជា វ្យាង្គ; បារ. Syllabe) អវយវៈជាសង្កាត់នៃពាក្យ គឺសូរនៃសម្ដីជាសង្កាត់តាំងពីមួយម៉ាត់ពីរម៉ាត់បីម៉ាត់ឡើងទៅ (មួយម៉ាត់ហៅ មួយព្យាង្គ, ពីរម៉ាត់ហៅ ពីរព្យាង្គ, ពី ៣ ម៉ាត់ឡើងទៅហៅ ច្រើនព្យាង្គ ឬ ព្យាង្គច្រើន); ពាក្យមួយព្យាង្គដូចជា កត់, កប, កាត់, គង, ទំ, នំ ជាដើម ហៅថាឯកព្យាង្គ (ឯកៈព្យាង) ឬ ព្យាង្គទោល (បារ. Monosyllabe); ពាក្យពីរព្យាង្គដូចជា កំណត់, កាំបិត, គម្រប់, តំបន់, ទំនប់ ជាដើម ហៅថា ទ្វេព្យាង្គ (បារ. Dissyllabe); ពាក្យច្រើនព្យាង្គ ឬព្យាង្គច្រើនរាប់តាំងពី ៣ ម៉ាត់ឡើងទៅដូចជា កន្ទាទូក, កន្ទុំរុយ, កន្ទក់កន្ទេញ, អង្ក្រេមអង្ក្រម, អំពិលអំពែក ជាដើម ហៅថា ពហុព្យាង្គ (ពៈហ៊ុព្យាង) “ព្យាង្គមានសូរច្រើនម៉ាត់” (បារ. Polysyllabe) ។ ព្យាង្គរបស់ពាក្យកំណត់ឈ្មោះមានត្រឹមតែ ៣ យ៉ាងប៉ុណ្ណោះ ។
Headley's Khmer-English Dictionary
-
ព្យាង្គ
( n )
[pyieŋ]
- detail »
syllable