Khmer Dictionary: ពុំ
Chuon Nath's Khmer-Khmer Dictionary
-
ពុំ
( និ.និបាតសព្ទ )
មិន, ឥត : ទៅពុំខាន, ធ្វើពុំកើត, ពុំប្រសើរ, ពុំគាប់ចិត្ត, ពុំយូរប៉ុន្មាន, ពុំសូវល្អ, មានជាដរាបពុំដែលដាច់, ធ្វើដូច្នេះទៀតពុំបានឡើយ ។ល។ តាមទម្លាប់ប្រើ, បើអ្នកតូចនិយាយស្ដីក្នុងសំណាក់ឥស្សរជន តែងប្រើពាក្យ ពុំ ជាជំនួសពាក្យ មិន ជាដរាប : ទូលព្រះបង្គំជាខ្ញុំពុំដែលបានឃើញ; ខ្ញុំព្រះបាទម្ចាស់ពុំដែលបានទៅ; ការនោះខ្ញុំបាទធ្វើពុំកើត; សេចក្ដីគួរពុំគួរសូម... អភ័យទោស ។ល។
- ពុំជា មិនល្អ, មានសៅហ្មង, ឆ្គាំឆ្គង; មានជំងឺ ។ ពុំជាបើ, ពុំជាបើបី ឬ ពុំជាបីបើ មិនជាបី, មិនជាបើបី ឬមិនជាបីបើ ។ ពុំសមបើ ឬ ពុំសមបីបើ មិនសមបើ ឬមិនសមបីបើ ។ ពុំលង់ឡើយ ពុំយូរឡើយ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិន ផង) ។
-
ពុំងា
( គុ.គុនសព្ទ )
ស្ងួនភ្ងា; ប្រសើរ, ថ្លៃថ្លា, ឆើតឆាយ (ច្រើនហៅស្ត្រីជាទីស្រឡាញ់ដោយថ្នមចិត្ត) : កែវពុំងា, ប្អូនពុំងា, ពៅពុំងា, មាសពុំងា... (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃប្អូនមាសពុំងា បងសូមលាកែវពិសី ត្រឡប់ទៅបុរី សូមប្អូនស្រីនាងកុំឃាត់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្ងាប្រិយ ផង ។
-
ពុំចេរ
( និ.និបាតសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
សូមឲ្យតែ, តាមតែ ។ ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ : ខ្ញុំសូមក្រាបលាទៅ ផ្ញើរាជ្យនៅក្សត្រថ្លៃថ្លា ពុំចេរទ្រង់មេត្តា អត់ទោសប្រោសសត្វជាខ្ញុំ (សាស្ត្រាភោគកុលកុមារ) ។ រីអញខ្ញុំនេះប្រណិប័តន៍តាមសុចរិតតែសព្វថ្ងៃពុំចេរនឹងទ្រង់មេត្តាប្រោសអត់ទោសអញខ្ញុំមទ្រីក្នុងគ្រានេះម្ដងហោង (ម. កណ្ឌមទ្រីបព្វៈ) ។ មួយយ៉ាងទៀត ពុំចេរ ថាពុំដឹង, ពុំចេះ, ពុំស្គាល់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ ទោះដឹងទឹកមាសពុំចេរនូវថ្ម ទោះដឹងដី-ស ពុំចេរសំបុត្រ ។ ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បម្រើមើលពុត ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធ នៃព្រះរាជសម្ភារ) ។
-
ពុំជូកាល
( និ.និបាតសព្ទ )
ដែលខុសកាល, ដែលកើតមានក្នុងកាលដ៏ប្លែកខុសធម្មតា : ហេតុពុំជូកាល, ភ្លៀងពុំជូកាល (និយាយ ពុំជួកាល ក៏មាន) ។
-
ពុំនោះ
( និ.និបាតសព្ទ )
or ពុំនោះសោត
មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ ។ ពាក្យនិបាតជាសន្ធានសម្រាប់ប្រើតសង្កត់សេចក្ដីបន្ទាប់អំពីពាក្យ ឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យ ឬ ត្រូវរៀងមុន, ឬក៏ រៀងត្រង់ទី ២, ពុំនោះ ត្រង់ទី ៣, ពុំនោះសោតត្រង់ទី ៤ : ត្រូវចាត់បម្រើឲ្យទៅប្រាប់, ឬផ្ដាំផ្ញើនឹងមនុស្សអ្នកទៅមក, ឬក៏សរសេរសំបុត្រឲ្យបម្រើយកទៅ, ពុំនោះផ្ញើនឹងគេអ្នកទៅមក, ពុំនោះសោតបិទតែមប្រិ៍ផ្ញើតាមប្រៃសណីយ៍ក៏បាន ។
-
ពុំសែន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះឈើតូចមួយប្រភេទស្ទើរជាស្មៅ, ស្លឹកក្រអូប, គេដាំសម្រាប់ប្រើជាគ្រឿងអប់ ឬធ្វើជាថ្នាំរម្ងាប់រោគ : ស្លឹកពុំសែន ។ ឈ្មោះជ័រមួយប្រភេទ កើតអំពីការស្លលាយកប៌ូរនិងថ្នាំឯទៀតៗខ្លះផង ធ្វើជាបន្ទះតូចៗ ស្ដើងៗ មានសម្បុរ-សភ្លឺក្លិនក្រអូបឆួល, ធ្វើមកពីប្រទេសក្រៅ, សម្រាប់ប្រើធ្វើជាថ្នាំកែរោគខ្យល់ជាដើម; បើមកពីបរទេស ហៅថា
- ពុំសែនទេស ។ ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងទ្រវែងខាងចុងបន្តិច : ស្វាយពុំសែន (ជាគូគ្នានឹង ស្វាយក្បាលដំរី) ។
Headley's Khmer-English Dictionary
-
ពុំ
[pum]
- detail »
negative particle not, non-, without ( ពុំ is a stylistic variant of មិន and may replace it in many cases; like មិន it usually occurs with the final particle ទេ់ according the the VK, ពុំ is somewhat more respectful than other negative particles and is commonly used when addressing a superior)
-
ពុំ
( adj )
[pum]
- detail »
to be beloved, dear, favorite; dearest, darling
Reference: ពុំងា -
ពុំសែន
( n )
[pum saen]
- detail »
kind of aromatic shrub (Pogostemon patchouti or P. cablin; the leaves provide an oil used in perfumes, soaps, smelling salts, and insecticides)
-
ពុំសែន
( n )
[pum saen]
- detail »
kind of resin obtained primarily from the camphor tree (Cinnamomum camphora)
-
ពុំសែន
( n )
[pum saen]
- detail »
kind of mango (Mangifera indica)
Reference: ស្វាយពុំសែន