Khmer Dictionary: ពន្លៃ
Chuon Nath's Khmer-Khmer Dictionary
-
ពន្លៃ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលៃ ឬ ពាលៃ) ។
-
ពន្លៃ
( ន.នាមសព្ទ )
ឈ្មោះប្រទាលដើមរឹង មានមើមសម្បុរលឿងខ្ចី ក្លិនប្រហើរ មានរសហាងប្រហាត គេដាំសម្រាប់ធ្វើជាឱសថផ្សេងៗ ឬប្រើជាគ្រឿងសម្លក៏បានខ្លះ; មានពន្លៃមួយប្រភេទផ្សេងទៀត មើមសម្បុរខ្មៅ ហៅថា ពន្លៃខ្មៅ សម្រាប់ប្រើជាឱសថ ។
- ស្រូវពន្លៃ ស្រូវមួយល្អីដែលគេដាក់ជូនឆ្មបក្នុងវេលាបង្កក់កូនខ្ចី ដែលហៅថា បង្កក់ឆ្មប (ប្រើតាមទំនៀមប្រទេស) ។ ក្មេងពន្លៃនៅបង្ហើយ ព. ប្រ. និយាយពីមនុស្សដែលនៅក្មេងមិនទាន់យល់កិច្ចការរាក់ជ្រៅសព្វគ្រប់ គេប្រៀបប្រដូចដោយសេចក្ដីមើលងាយទុកស្មើកូនក្មេងតូច ដែលម្ដាយមិនទាន់លែងបិទពន្លៃឲ្យរឹងបង្ហើយនៅឡើយ (ព. ទ្រ. ម.) ។
Headley's Khmer-English Dictionary
-
ពន្លៃ
( n )
[pʊənley]
- detail »
kind of herbaceous plant (poss. Zingiber Cassumunar, with a yellow root having medicinal and magical uses)
-
ពន្លៃ
( n )
[pʊənley]
- detail »
kind of building with two roofs (one on top of the other) usually used as a temporary temple in a monastery