Khmer Dictionary: ផល
Chuon Nath's Khmer-Khmer Dictionary
-
ផល
( ន.នាមសព្ទ )
[ផល់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្លែ; សេចក្ដីចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដីរុងរឿង; ការដុះដាល; ប្រយោជន៍ដែលបានសម្រេចហើយ; អ្វីៗដែលកើតមកអំពីហេតុ; សុខទុក្ខដែលកើតអំពីកម្ម; លេខល័ព្ធ : ឆ្នាំនេះសារពើដំណាំមានផលល្អជាងឆ្នាំមុន; ខ្ញុំខំប្រឹងធ្វើការណាស់ ប៉ុន្តែមិនសូវមានផលប៉ុន្មាន; កម្មឲ្យផល; ផលបុណ្យពីព្រេងនាយ; បានសម្រេចមគ្គផល ។ល។
- ផលកាល (ផៈល៉ៈ--) ន. (សំ. បា.) រដូវឈើមានផ្លែ : សម័យនេះជាផលកាល ។
- ផលចិត្ត (ផៈល៉ៈចិត) ន. (សំ. បា.) ចិត្តដែលបានសម្រេចលោកុត្តរផល (ហៅបានតាំងអំពីសោតាបត្តិផលរៀងដល់អរហត្តផល), ជាគូគ្នានឹង
- មគ្គចិត្ត (ព. ពុ. សម្រាប់ប្រើខាងលោកុត្តរធម៌),
- ផលញាណ (ផៈល៉ៈញាន) ន. (បា. ផលញ្ញាណ; សំ. ផលជ្ញាន) ប្រាជ្ញាដែលឆ្លុះឃើញលោកុត្តរផល (ព. ពុ. ជាគូគ្នានឹង មគ្គញាណ) ។
- ផលព្រឹក្ស (ផៈល៉ៈព្រឹក) ន. (សំ. ផលវ្ឫក្ស; បា. ផលរុក្ខ) ឈើដែលមានផ្លែ គឺឈើដែលបញ្ចេញផ្កាហើយកកើតជាផ្លែផង ។ ព. ផ្ទ. បុប្ផព្រឹក្ស ឬ បុស្បព្រឹក្ស ។
- ផលសម្បទា ឬ - ផលសម្ប័ទ (ផៈល៉ៈស័មប៉ៈទា ឬ--ស័ម-ប័ត) ន. (បា. ផលសម្បទា; សំ. ផលសំបទ៑ ឬ--សម្បទ៑) ការបរិបូណ៌ដោយផល, ការចម្រើនផល ។
- ផលសិទ្ធិ (ផៈល៉ៈសិត-ធិ ឬ--សិត) ន. (សំ. បា.) ការសម្រេចផល ។
- ផលានិសង្ស ( ផៈល៉ានិសង់ ) ន. (បា. > ផល + អានិសំស) អានិសង្សនៃផល, ការហូតយកនៃផល គឺសេចក្ដីសុខសេចក្ដីចម្រើនដែលកើតអំពីផលនៃអំពើល្អ ។
- ផលានុផល (ផៈល៉ានុផល់) ន. (បា. ផល + អនុផល) ផ្លែនិងផ្លែតាមលំដាប់, ផ្លែមុននិងផ្លែក្រោយ; ផ្លែធំនិងផ្លែតូច ។ ពាក្យនេះ តាមទម្លាប់ដែលប្រើមក គឺសំដៅយកផលដំណាំសំខាន់ៗ ដូចជាស្រូវ, ពោត ដែលប្រើជាអាហារចាំបាច់ និងផលដំណាំបន្ទាប់បន្សំរាយរងផ្សេងៗ ដូចជាល្មុត, ស្វាយ, ចេក ជាដើម : ឆ្នាំនេះ ផលានុផលគ្រប់ប្រភេទនៅប្រទេសយើងបានចម្រើនកើនជាងឆ្នាំមុន ។
- ផលាផល (ផៈល៉ាផល់) ន. (សំ. បា.) ផ្លែតូចនិងផ្លែធំ (ផ្លែឈើតូចធំ) : ស្វែងរកផលាផលជាអាហារ ។
- ផលារាម (ផៈ ល៉ារ៉ាម) ន. (សំ. បា. < ផល + អារាម) សួនឈើមានផ្លែ, ចម្ការដំណាំមានផ្លែ ។
- ផលាហារ (ផៈល៉ា--) ន. (សំ. បា.) ផ្លែជាអាហារ, ផ្លែឈើសម្រាប់ប្រើជាអាហារ ។ល។
-
ផល --
or ផលា--
(មើលក្នុងពាក្យ ផល) ។
-
ផលិក
( ន.នាមសព្ទ )
[ផៈលិក ឬ ផ្លឹក ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះកែវថ្មវិសេសមួយប្រភេទមានព័ណ៌ស :
- កែវផលិក គឺ កែវផ្លេក ។
-
ផលិតកម្ម
( ន.នាមសព្ទ )
[ផៈលិតៈ-- ]
( បា.បាលី ( បាលីភាសា ) )
(ផលិត + កម្ម) ការបង្កើតផល, ការធ្វើឲ្យបានផល, ការបង្ហាញឬបញ្ចេញផលឲ្យឃើញជាក់ស្ដែង, អំពើដែលនាំឲ្យបានសម្រេចផល (បារ. Production) ។
-
ផលិតផល
( ន.នាមសព្ទ )
[ផៈលិតៈផល់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ផលិត + ផល) ផលដែលបានធ្វើសម្រេចហើយ គឺផលដែលកើតបានមកពីការប្រកបមុខរបរផ្សេងៗ មានកសិកម្មនិងឧស្សាហកម្មជាដើម (បារ. Produit) ។
-
ផល់ស្មា
( ន.នាមសព្ទ )
ស្មា ។ (រ. ស.) : ផល់ព្រះអង្សា គឺផល់ស្មា ឬស្មានៃក្សត្រិយ៍ ។ ឈឺផល់ស្មា ឈឺស្មា ។ ពាក្យកាព្យថា : លើកដាក់តាមកម្លាំង កុំភើចខ្លាំងឈឺផល់ស្មា ប្រើគេប្រើឲ្យត្រា- ប្រណីគេដោយចៅរ៉ៅ ។... (សាស្រ្តាច្បាប់ពាក្យចាស់) ។ ផល់ស្មា នេះ ព. សា. ថា ផស់ស្មា (កុំប្រើ) ។
-
ផល្គុន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផគ្គុណ) ។
Headley's Khmer-English Dictionary
-
ផល
( n )
[pʰɑl]
- detail »
fruit; product, output, result, reaction, effect
-
ផល
( n )
[pʰɑl]
- detail »
benefit, interest, profit, progress, wealth
-
ផល
( n )
[pʰɑl]
- detail »
luck, (good or bad) consequences of one's actions, karma
-
ផលិក
( n )
[pleek, plək, pʰaʔlək]
- detail »
crystal, crystalware, fine glass; quartz
-
ផល្គុន
( n )
[pʰɑlkun]
- detail »
Phalgun (fourth month of the Cambodian lunar calendar corresponding to mid-February - mid-March)