Khmer Dictionary: ប្រយោគសម្បត្តិ
Chuon Nath's Khmer-Khmer Dictionary
-
ប្រយោគសម្បត្តិ
( ន.នាមសព្ទ )
[ប្រយោគៈសំប័ត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បយោគសម្បត្តិ) ការបរិបូណ៌ដោយកាយប្រយោគនិងវចីប្រយោគ គឺសភាពនៃបុគ្គលដែលមានអ្នកធំស្រឡាញ់រាប់អានកាន់ទ្រង់ ក៏អាចញ៉ាំងសេចក្ដីចម្រើនឲ្យលូតលាស់កើតកើនបាន : ប្រយោគសម្បត្តិអាចរារាំងបាំងមុខបាបតិចតួចស្ដួចស្ដើងឲ្យងាស់គាំងចេញមុខឲ្យផលពុំកើត... (ពាក្យព្រះអភិធម្ម ពុទ្ធសាសនា) ។ ការបរិបូណ៌ដោយដំណើរប្រកបព្យាយាម គឺការប្រឹងប្រែងមិនបន្ធូរបន្ថយវីរិយភាពដ៏ត្រឹមត្រង់តាមផ្លូវសុចរិតយុត្តិធម៌ : បុគ្គលដែលប្រកបដោយប្រយោគសម្បត្តិ តែងតែកម្ចាត់នូវភាពទន់ទាបបាន (ប្រើជា ប្រយោគសម្បទា វិញក៏បាន មានអត្ថន័យដូចគ្នាដែរ) ។ព. ផ្ទ. ប្រយោគវិបត្តិ ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ប្រយោគសម្បត្តិ
[prɑyook sɑmbat]
- detail »
good attitude / qualification