Khmer Dictionary: ប្រកាស
Chuon Nath's Khmer-Khmer Dictionary
-
ប្រកាស
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រកាឝ; បកាស) សម្ដែងប្រាប់, ស្រែកប្រាប់ឲ្យឮរាល់គ្នា, សម្ដែងសេចក្ដីបើកចំហឲ្យច្បាស់លាស់ ។ល។ : ប្រកាសប្រាប់, ស្រែកប្រកាស ។
- ប្រកាសទេវតា ពោលពាក្យបូរបាច់ឲ្យពួកទេវតាបានឮ ។
- ប្រកាសសង្គ្រាម ប្រកាសប្រាប់អស់ពួកទាហានសេនានិងប្រជាជនឲ្យដឹងថានឹងមានសង្គ្រាម ។
- ប្រកាសសាសនា សម្ដែងអំពីសាសនាឲ្យអ្នកទាំងពួងកាន់តាម ។
- ប្រកាសសេចក្ដី ថ្លែងសេចក្ដីអ្វីមួយឲ្យបានឮរាល់គ្នា ។ល។
-
ប្រកាស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រកាឝន; បកាសន) ការថ្លែង, សម្ដែងប្រាប់ឲ្យដឹងរាល់គ្នា; សំបុត្រថ្លែងសេចក្ដីប្រាប់ឲ្យដឹងរាល់គ្នា : ចេញប្រកាស, បិទប្រកាសហាម ។ល។
- ប្រកាសសារត្រា ឬ - សារត្រា សំបុត្រសេនាបតីចេញឲ្យដំណឹងដល់អស់សាធារណជនក្នុងដែនអំពីកិច្ចការអ្វីនីមួយៗ ។
- ព្រះរាជប្រកាស ប្រកាសដែលព្រះរាជាទ្រង់ឡាយព្រះហស្តលេខាប្រទានដំណឹងដល់ប្រជាជន ក្នុងព្រះរាជាណាចក្រ អំពីកិច្ចការអ្វីនីមួយៗ ជាព្រះរាជបញ្ញត្តិឬព្រះរាជានុញ្ញាត ។ល។
-
ប្រកាសកៈ
( ន.នាមសព្ទ )
[--សៈកៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រកាឝក; បកាសក) អ្នកប្រកាសសេចក្ដី ។ បើស្រ្តីជា ប្រកាសិកា ។
-
ប្រកាសនីយបត្រ
( ន.នាមសព្ទ )
[--សៈនីយៈប័ត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រកាឝនីយ + បត្រ; បកាសនីយ “ដែលគួរសម្ដែង” + បត្ត “ស្លឹក, ក្រដាស”) សំបុត្រសម្ដែងគុណសម្បត្តិរបស់បុគ្គលអ្នកមានចំណេះវិជ្ជាអ្វីមួយគ្រប់គ្រាន់ គួរដល់កិច្ចការហើយ (សញ្ញាបត្រ) ។
-
ប្រកាសិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រកាសកៈ)
-
ប្រកាសិត
( គុ.គុនសព្ទ, ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រកាសឝិត; បកាសិត) ដែលបានប្រកាសហើយ; សេចក្ដីដែលបានប្រកាសហើយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
Headley's Khmer-English Dictionary
-
ប្រកាស
( v )
[prɑkaah]
- detail »
to announce, proclaim, declare.
-
ប្រកាស
( n )
[prɑkaah]
- detail »
statement, announcement, declaration, proclamation, notice, advertisement, harangue; decision (esp. the decision of a governmental minister) (the noun form is also written ប្រកាសន៍ )
-
ប្រកាសកៈ
( n )
[prɑkaasaʔkaʔ]
- detail »
one who issues / makes public a proclamation / decree
-
ប្រកាសនីយបត្រ
( n )
[prɑkaasaʔniiyeaʔbat]
- detail »
certificate, diploma, license; letter of reference
-
ប្រកាសិត
( adj )
[prɑkaasət]
- detail »
to be proclaimed, published.
-
ប្រកាសិត
( n )
[prɑkaasət]
- detail »
text, declaration / decree that has been published