Khmer Dictionary: បញ្ជា
Chuon Nath's Khmer-Khmer Dictionary
-
បញ្ជា
( កិ.កិរិយាសព្ទ )
បង្គាប់; ផ្ដាំផ្ញើ; ច្រើននិយាយថា បង្គាប់បញ្ជា គឺបង្គាប់មានកម្រិត ឬបង្គាប់ដោយដាច់ខាត (ច្រើនប្រើជា រ. ស.) : គ្រូបញ្ជាពួកសិស្សឲ្យធ្វើហត្ថកម្ម ។
-
បញ្ជា
( ន.នាមសព្ទ )
ពាក្យបង្គាប់; ពាក្យផ្ដាំផ្ញើ; ច្រើនប្រើជាបទសមាស (រ. ស.) : ព្រះរាជបញ្ជា, ទេវបញ្ជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
-
បញ្ជាការ
( ន.នាមសព្ទ )
ការបង្គាប់; អ្នកបង្គាប់ : ធ្វើតាមបញ្ជាការ; អ្នកបញ្ជាការ (ព. ខ្ព) ។
-
បញ្ជាក់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជាក់ : បញ្ជាក់សេចក្ដី ។
-
បញ្ជាន់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជាន់; ឲ្យដើរជាន់ :
- បញ្ជាន់ស្រូវ គឺដឹកគោឬក្របីឲ្យដើរជាន់កណ្ដាប់ឲ្យជ្រុះគ្រាប់ស្រូវ ។
-
បញ្ជាន់ត្រស្ដិ
( ន.នាមសព្ទ )
[--ត្រស់ ]
ឈ្មោះព្រះរាជពិធីមួយប្រភេទ ក្នុងកម្ពុជរដ្ឋយើងពីក្នុងសម័យបុរាណរាជ្យអំពីដើម; ពិធីនេះធ្វើនៅវេលាយប់ ១៤ រោចខែផល្គុន មាននិមន្តព្រះភិក្ខុសង្ឃសូត្រភាណយក្ខ ក្នុងព្រះបរមរាជវាំង, មានបាញ់កាំភ្លើងធំម្ដងៗគ្រប់ទិសទាំង ៤, មានជិះដំរីបណ្ដេញរូបអារក្សដែលកំពុងជាន់ (ធ្វើពេញមួយយប់ទាល់ព្រឹក) សម័យឥឡូវ, លើកលែងតែជិះដំរីបណ្ដេញរូបអារក្សចេញ, ឯរបៀបក្រៅពីនោះនៅទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រស្ដិ ផង) ។
-
បញ្ជាប់
( កិ.កិរិយាសព្ទ )
ភ្ជាប់, ធ្វើឲ្យជាប់ពាក្យតាមដំណើរដែលប្ដេជ្ញា (មិនសូវប្រើ, ច្រើនពាក្យថា ភ្ជាប់ ជាជំនួស) ។
-
បញ្ជាប់ពាក្យ
( កិ.កិរិយាសព្ទ )
ជូនទ្រព្យរបស់អ្វីមួយទៅតាមមាតាបិតាខាងស្រី ទុកជាភ័ស្ដុតាងជារបស់បញ្ចាំចិត្តភ្ជាប់មេត្រីក្នុងការចងពន្ធ : ស៊ីស្លាបញ្ជាប់ពាក្យ (ប្រើតែក្នុងទម្រង់ការអាពាហ៍ពិពាហ៍) ។
-
បញ្ជាប់ព្រលឹង
( កិ.កិរិយាសព្ទ )
យកអំបោះមង្គលចងកដៃហើយឲ្យទ្រព្យរបស់អ្វីនីមួយ ដោយសន្មតិថា ភ្ជាប់ព្រលឹងឲ្យស្ថិតនៅបរិបូណ៌ក្នុងរូបអ្នកនោះ : ចងដៃបញ្ជាប់ព្រលឹង (ប្រើតាមសណ្ដាប់ព្រាហ្មណ៍) ។
Headley's Khmer-English Dictionary
-
បញ្ជា
( v )
[bɑɲcie]
- detail »
to command, order, give instructions; to operate (machinery); to produce, cause, give rise ton order, command
Eg. ឲ្យកម្មករចេះបញ្ជាម៉ាស៊ីន: to teach the workers how to operate the machinery -
បញ្ជាក់
( v )
[bɑɲceak]
- detail »
to confirm, verify, certify; to clarify, explain; to indicate; to prove; to show; to determine; to announce, declare, claim; to order; to conform to
Eg. ក្នុងរបាយការណ៍របស់លោក បានបញ្ជាក់ថានៅខេត្តបាត់ដំបងមានមន្ទីរឃុំឃាំងសំងាត់ចំនួន២: In his report he claimed that there were two secret detention centers in Battambang Province. -
បញ្ជាន់
( v )
[bɑɲcoan]
- detail »
to trample; to make buffaloes / cattle walk on the grain stalks in order to thresh them, cause to tread on
-
បញ្ជាន់
( v )
[bɑɲcoan]
- detail »
to cause / encourage (a spirit) to enter (the body of) a medium
-
បញ្ជាប់
( v )
[bɑɲcoap]
- detail »
to unite, join, connect, link, attach; to enclose in a letter; to confirm, clinch (a deal)