Khmer Dictionary: នឿក
Chuon Nath's Khmer-Khmer Dictionary
-
នឿក
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
អារក្សទឹក គឺខ្មោចអារក្សទឹក (ខ្មោចទឹក); មានពាក្យតំណាលថា ជួនកាលឃើញដូចជាសំណាញ់ ឬដូចជាសារាយអណ្ដែតទឹកមកព័ទ្ធព័ន្ធមនុស្សក្នុងទឹក ពន្លិចស្លាប់ទៅ, បើស្រង់ខ្មោចបានមក ឃើញសាច់ស្លាំងឥតឈាម; ជួនកាលឃើញជារូបឯទៀតផ្សេងៗ; ឮថានៅទន្លេមេគង្គ ទៅខាងខែត្រក្រចេះ, ស្ទឹងត្រែង ច្រើនមានរឿងនេះ, ប៉ុន្តែអ្នកខ្លះហៅថា សេ, ខ្លះហៅ ខ្មោចសេ ។
Headley's Khmer-English Dictionary
-
នឿក
( n )
[nɨək]
- detail »
malevolent water spirit believed to feed on human blood
See: សេ, ខ្មោចសេ