Khmer Dictionary: នគរ
Chuon Nath's Khmer-Khmer Dictionary
-
នគរ
( ន.នាមសព្ទ )
[ន-គ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
បុរី, ក្រុង : អ្នកនគរ គឺអ្នកក្រុង ។
-
នគរជន
( ន.នាមសព្ទ )
[នៈគៈរៈជន់]
(នគរ + ជន) ជនអ្នកនៅក្នុងក្រុង (អ្នកក្រុង) ។ ប្រើឲ្យត្រឹមត្រង់តាមបែបបាលីជា នាគរជន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាគរា, នាគរិក ទៀតផង ។ ព. ផ្ទ. ជានបទ ។
-
នគរជុំ
( ន.នាមសព្ទ )
ឈ្មោះប្រទាលមួយប្រភេទ មានស្លឹកនិងមើមស្រដៀងនឹងស្រជែត ប៉ុន្តែស្លឹកឈរៗ, អ្នកលក់ទំនិញច្រើនដាំក្នុងផើងដាក់នៅកន្លែងលក់ទំនិញ ដោយមានជំនឿតាមប្រពៃណីថា នឹងមានមនុស្សច្រើនមកជួបជុំទិញទំនិញ : ប្រទាលនគរជុំ (ហៅក្លាយថា ប្រទាលអង្គរជុំ) ។
-
នគរធំ
( ន.នាមសព្ទ )
[ន-គ-- ]
ឈ្មោះក្រុងចាស់ធំមួយនៅក្នុងខែត្រសៀមរាប ជាក្រុងរុងរឿងដោយកំពែង, ខ្លោងទ្វារ, ប្រាសាទក្បាច់រចនាប្លែកផ្សេងៗ ហៅក្លាយមកជា អង្គរធំ ។
-
នគរបាល
( ន.នាមសព្ទ )
[ន-គ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នករក្សានគរ (ហៅក្លាយជា អង្គរបាល ក៏មាន) ។ ក្រសួងឬក្រុមរាជការត្រួតត្រារក្សាប្រជាជនក្នុងក្រុង ឲ្យប្រតិបត្តិតាមបញ្ញត្តិសម្រាប់ក្រុង ។ ក្រុមនគរបាល ឬ តម្រួតនគរបាល រាជតម្រួតក្រុង (ចំពោះតែរាជធានីភ្នំពេញ) ។ សម្រាប់ខែត្រស្រុកហៅ រាជតម្រួតខែត្រ, រាជតម្រួតស្រុក ។ សម្រាប់មណ្ឌលនីតិកម្មក្នុងតំបន់ ឬក្នុងសង្កាត់ ក៏ហៅ រាជតម្រួតស្រុក ដែរ ។
-
នគរបុរី
( ន.នាមសព្ទ )
[នគ-បុរ៉ី ]
ឈ្មោះរាជធានីចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ (ហៅក្លាយមកជា អង្គរបុរី) : នគរបុរី ជារាជធានីចាស់ព្រេងព្រឹទ្ធរបស់ប្រទេសកម្ពុជា ។
-
នគររាជ
( ន.នាមសព្ទ )
[ន-គ-រាច ]
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ : បទភ្លេងនគររាជជាអនុស្សរណៈដល់ខែត្រចាស់របស់ប្រទេសកម្ពុជា ក្នុងសម័យបុរាណព្រេងនាយដែលឃ្លាតចេញពីប្រទេសខ្មែរទៅដោយខ្មែរបែកសាមគ្គី...។
-
នគររាជជាតិ
( ន.នាមសព្ទ )
or នគររាជភ្លេងជាតិ
ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជា សម្រាប់បន្លឺសូរសព្ទជាព័ស្ដុតាងឲ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ : ឈរសម្រឹងគោរពភ្លេងជាតិ ។ ភ្លេងជាតិខ្មែរនេះមាន ៥ សង្កាត់គឺ សង្កាត់ទី ១ មាន ៩ ម៉ាត់, ទី ២ មាន ១១ ម៉ាត់, ទី ៣ មាន ១២ ម៉ាត់, ទី ៤ មាន ១៣ ម៉ាត់, ទី៥ មាន ៨ ម៉ាត់, រួមទាំង ៥ សង្កាត់ មាន ៥៣ ម៉ាត់ ត្រូវជា ១ បទ ភ្លេង មានបទ ឬទំនុកចាប់ចួនគ្នារាល់ថ្នាក់ហៅថា បទនគររាជជាតិ ជាអនុស្សរណៈដល់ខែត្រនគររាជចាស់របស់ប្រទេសកម្ពុជាក្នុងសម័យបុរាណ ។
-
នគររាជជើងព្រៃ
( ន.នាមសព្ទ )
[ន-គ-រាច-- ]
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ដែលគេបង្កើតឲ្យមានឡើងក្នុងខែត្រជើងព្រៃ គឺនៅស្រុកជើងព្រៃសម័យបច្ចុប្បន្ន ឲ្យជាអនុស្សរណៈដល់ខែត្រនគររាជដែលព្រាត់ពីប្រទេសកម្ពុជាទៅ ។
-
នគរវត្ត
( ន.នាមសព្ទ )
[ន-គ-វ័ត]
ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត) ។ ពាក្យ នគរ នេះច្រើនតែមានសំឡេងក្លាយឃ្លាតជា អង្គរ ដូច្នេះឯង, ដូចជា នគរបាល, នគរបុរី, នគរយមរាជ, នគរវត្ត ក្លាយជា អង្គរបាល, អង្គរបុរី, អង្គរជមរាជ, អង្គរវត្ត ជាដើម; សម្ដីត្រឹមត្រូវខ្ពង់ខ្ពស់ដែលក្លាយឃ្លាតជាសម្ដីសាមញ្ញ គ្មានអត្ថន័យបែបនេះ ពុំមែនត្រឹមតែ នគរ ជា អង្គរ ប៉ុណ្ណោះទេ មានពាក្យឯទៀតៗខ្លះ ក៏ក្លាយឃ្លាតពីរូបដើមពីសំឡេងដើមដូច្នោះដែរ ដូចជា នង្គ័ល បទុម, បព្វជិត, បព៌ត, បពិត្រ, មច្ឆា, សុខតម ក្លាយជា អង្គ័ល, បូទុម, បុព្វជិត, បរិពត, បូពិត្រ, មេឆា, សុខដុម ជាដើម ក៏សុទ្ធតែក្លាយឃ្លាតដូចគ្នាដែរ; ការក្លាយបែបនេះមកពីអ្នកនិយាយប្រហែសធ្វេស ចេះតែថា ចេះតែសរសេរៗ ទៅ ពុំគិតដល់ការរក្សាភាសាជាតិ, យូរៗតៗមក ក៏ទៅជាសម្ដីឥតន័យទៅអស់, នាំឲ្យអ្នកអក្សរសាស្រ្តមានការលំបាកនឹងកែតម្រូវ ។ល។ (មើលក្នុងពាក្យ ប្រាក្រឹត ទៀតផង) ។
Headley's Khmer-English Dictionary
-
នគរ
( n )
[nɔkɔɔ]
- detail »
kingdom, empire, country, state, nation; domain, realm; city, city-state
-
នគរោបនីយកម្ម
( n )
[nɔkɔɔroupaʔniiyeaʔkam]
- detail »
urbanization