Khmer Dictionary: តបៈ
Chuon Nath's Khmer-Khmer Dictionary
-
តបៈ
( ន.នាមសព្ទ )
[តៈប៉ៈ ឬ តៈបះ ]
or តបះ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តបស៑ > តបះ; តប) ការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនិងចិត្តឲ្យស្ងប់ ។ ពាក្យនេះមានន័យច្រើនយ៉ាងទៅទៀតគឺ ការប្រព្រឹត្តរក្សាឧបោសថសីល តាមកាលកំណត់ ដែលត្រូវរក្សាព្រមទាំងការរក្សាប្រជាជនឲ្យបានសេចក្ដីសុខស្រួល ហៅថា តបះ របស់ក្សត្រិយ៍ជាម្ចាស់ផែនដី; ការប្រព្រឹត្តខំប្រឹងសិក្សាវេទមន្តព្រមទាំងកាន់វត្តប្រតិបត្តិតាមសណ្ដាប់របស់ពូជព្រាហ្មណ៍ ហៅថា តបះ របស់ពួកព្រាហ្មណ៍; ការប្រព្រឹត្តធ្វើទានរក្សាសីលតាមកម្លាំងសទ្ធា និងធនធាន ហៅថាតបះ របស់ប្រជាជនទាំងពួង; ការប្រព្រឹត្តបរិភោគតែផ្លែឈើនិងមើមផ្សេងៗ ហៅថា តបះ របស់តាបស, ឥសី; ការប្រព្រឹត្តកាន់វត្តយ៉ាងតឹង ធ្វើខ្លួនឲ្យលំបាកហួសប្រមាណ មានការប្រព្រឹត្តតមមិនស្លៀកដណ្ដប់, មិនដេកលើគ្រឿងក្រាល ដេកផ្ទាល់តែលើផែនដីជាដើម ហៅថា តបះ របស់និគ្រន្ថតិរ្ថិយចំពួកខ្លះ ។ល។
Headley's Khmer-English Dictionary
-
តបៈ
( n )
[taʔpaʔ]
- detail »
asceticism, religious austerity, bodily mortification; discipline, self control