Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចក្រ

Chuon Nath's Khmer-Khmer Dictionary
  1. ចក្រ ( ន.នាមសព្ទ ) [ច័ក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្ក) កង់; កង់​មាន​កាំ; អាវុធ​មាន​សណ្ឋាន​ជា​វង់​មូល​មាន​ងៀង​ជា​បន្លា​ជុំ​វិញ មាន​មុខ​មុត; មណ្ឌល, រង្វង់​មូល; ប្រទេស, អាណា​ខេត្ត; ពួក, ហ្វូង; កង​ទ័ព; កណ្ដាប់​ព័ទ្ធ​ជុំ​វិញ ... ។
  2. ចក្រពង្ស ( ន.នាមសព្ទ ) [ច័ក-ក្រៈពង់ ឬ ច័ក-ក្រ-ពង់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្រ + វំឝ; ចក្ក + វំស) វង្ស​នៃ​ស្ដេច​ចក្រពត្តិ, វង្ស​នៃ​ក្សត្រ​អ្នក​គ្រប់គ្រង​អាណាចក្រ (គោរម្យ​ព្រះ​បរម​នាម​នៃ​ព្រះ​មហា​ក្សត្រ​ទ្រង់​រាជ្យ​ក្នុង​កម្ពុជ​រដ្ឋ) ។
  3. ចក្រពត្តិ ( ន.នាមសព្ទ ) [ច័ក-ក្រៈ-ព័ត ឬ ច័ក-ក្រ-ព័ត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្រវរ្តិ​ន៑; ចក្កវត្តិ “ស្ដេច​ដែល​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន”) បរម​ក្សត្រ​ដែល​មាន​បុណ្យ​អំណាច​ដ៏​ពន្លឹក មាន​ចក្រ​កើត​សម្រាប់​បុណ្យ, អាច​ត្រាស់​ប្រើ​ចក្រ​នោះ​ឲ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​ទី​តំបន់​បាន​តាម​ត្រូវ​ការ ឥត​មាន​ទើស​ទាក់, ទ្រង់​មាន​ឥទ្ធានុភាព​ច្រើន​ជា​អនេក, ជា​ម្ចាស់​លើ​ទ្វីប​ក្នុង​ពិភព​លោក, ទ្រង់​ប្រព្រឹត្ត​សុចរិត​ធម៌ និង​ទសពិធ​រាជ​ធម៌ ខ្ជាប់ខ្ជួន​មិន​មាន​ល្អៀង ហើយ​អាច​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ល្អ​ផង : ស្ដេច​ចក្រពត្តិ ។ (យូរ​ៗ ណាស់​ទើប​មាន​ម្ដង​ៗ) ។
  4. ចក្រពត្តិ​និយម ( ន.នាមសព្ទ ) [--និយំ ]
    សេចក្ដី​កំណត់, ការ​ទៀងទាត់, ធម្មតា​របស់​ស្ដេច​ចក្រពត្តិ ។ សម័យ​សព្វ​ថ្ងៃ គេ​ប្រើ​ពាក្យ​នេះ សំដៅ​យក​ពួក​មហា​អំណាច​ខ្លាំង​ពូកែ ដែល​វាត​ពង្រីក​អាណាចក្រ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ដទៃ ។
  5. ចក្រពត្រាធិរាជ ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្រពត្តិ និង អធិរាជ) ។
  6. ចក្ររាសី ( ន.នាមសព្ទ ) [ ច័ក-ក្រៈ រាសី, ច័ក-កៈរាសី ] or ចក្ករាសី   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្ររាឝិ; ចក្ករាសិ) ខេត្ត​ជុំ​វិញ​នៃ​ផ្កាយ​អាទិត្យ ដែល​ជា​ផ្លូវ​នៃ​ផ្កាយ​ព្រះ​គ្រោះ (តាម​ហោរា​សាស្រ្ត) ។
  7. ចក្រវាត ( ន.នាមសព្ទ ) [ច័ក-ក្រៈ វាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ខ្យល់​មាន​មណ្ឌល​មូល​ដូច​ជា​​កង់ (ព្យុះ​ចាប់​ដក, ព្យុះ​សង្ឃរា, ខ្យល់​កំបុត​ត្បូង​ធំ) ។ ខ្យល់​ដែល​បណ្ដាល​ពី​ក្នុង​រូប​កាយ​ឲ្យ​ឃើញ​ដូច​ជា​កង់​វិល​មក​គ្រប (ខ្យល់​ឆ្កួត​ជ្រូក, ខ្យល់​ប្រឆ្ងិត) ។
  8. ចក្រវាល ( ន.នាមសព្ទ ) [ ច័ក-ក្រៈ វ៉ាល, ច័ក-កៈវ៉ាល ] or ចក្កវាឡ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    លោក​ធាតុ គឺ​ភ្នំ​ជា​កំពែង​ព័ទ្ធ​ជុំ​វិញ​នៃ​ពិភព​លោក​ទាំង​មូល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក​ធាតុ ផង) ។
  9. ចក្រាយុធ ( ន.នាមសព្ទ ) or ចក្រាវុធ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្កាវុធ) អ្នក​មាន​ចក្រ​ជា​អាវុធ (វិស្ណុ) ។
  10. ចក្រី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្រិន៑; ចក្កី) អ្នក​មាន​ចក្រ, អ្នក​ទ្រទ្រង់​ចក្រ, (វិស្ណុ, ស្ដេច​ចក្រពត្តិ, ព្រះ​មហា​ក្សត្រ); អ្នក​ជិះ​លើ​រថ ... ។ ងារ​សេនាបតី​ក្នុង​កម្ពុជ​រដ្ឋ សម្រេច​កិច្ច​ខាង​ក្រសួង​យុទ្ធនាធិការ ចម្បាំង​ជើង​គោក : លោក​អ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី ។ សម័យ​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី ក្រសួង​ការពារ​ប្រទេស ខាង​យុទ្ធនាធិការ​ដែរ ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ចក្រ ( n ) [cak, cakraʔ-]   - detail »
    wheel, circle; cycle; mystical circle; mythical disc of power (magical disk with jagged teeth)
  2. ចក្រ ( n ) [cak, cakraʔ-]   - detail »
    area, territory; group, array of troops
  3. ចក្រ ( n ) [cak, cakraʔ-]   - detail »
    political power; law, rule
  4. ចក្រាយុធ ( n ) [cakraayut]   - detail »
    `whose weapon is the wheel of power' (epithet of Vishnu)
  5. ចក្រាវុធ   - detail »
    See: ចក្រាយុធ
  6. ចក្រី ( n ) [cakrəy]   - detail »
    `the one who holds the wheel of power' (epithet of Vishnu)
  7. ចក្រី ( n ) [cakrəy]   - detail »
    chakrī (title of the former royal minister in charge of war and land transport)


Prohok Solutions @2017 : Learn Khmer | Khmer Calendar