Khmer Dictionary: ខណ្ឌ
Chuon Nath's Khmer-Khmer Dictionary
-
ខណ្ឌ
( ន.នាមសព្ទ )
[ខ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សង្កាត់, ប៉ែក, កំណត់, ប៉ែតអាណាខែត្រ ។ នាទីដែលមានឃុំច្រើនឡើង ហើយដែលមានចៅហ្វាយខណ្ឌមួយកាន់កាប់រាជការ; ខណ្ឌត្រូវឡើងស្រុក ហើយស្រុកត្រូវឡើងខែត្រ, ជួនកាលខណ្ឌឡើងផ្ទាល់ទៅខែត្រក៏មាន : ខណ្ឌភ្នំពេញ ។ ពាក្យខាងលើនេះ ប្រើតែក្នុងសម័យជាន់ដើម, សព្វថ្ងៃគេប្រើពាក្យ ស្រុក ជាជំនួស ខណ្ឌ វិញ ។
-
ខណ្ឌ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កម្រិត, បម្រាមផ្ដាច់មិនឲ្យធ្វើ : ទៅបាន ឥតមានខណ្ឌទេ, ព្រះរាជខណ្ឌ ។
-
ខណ្ឌខាប់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ខាន់--]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខាប់ខណ្ឌ) ។
-
ខណ្ឌសញ្ញា
( ន.នាមសព្ទ )
[ខាន់-ឌៈ-សាញ់-ញ៉ា]
( បា.បាលី ( បាលីភាសា ) )
សញ្ញាមានរូបយ៉ាងនេះ (។) សម្រាប់ប្រើរាំងឃ្លា ឬសង្កាត់នៃសេចក្ដីមួយៗ ឲ្យដាច់ស្រឡះដោយឡែកពីគ្នា ។ វេវ.
- ល្បះ ។
-
ខណ្ឌសីមា
( ន.នាមសព្ទ )
[ខាន់-ឌៈ-សីម៉ា]
( បា.បាលី ( បាលីភាសា ) )
សីមាតូច ។ ឈ្មោះពទ្ធសីមាតូច ដែលព្រះភិក្ខុសង្ឃសន្មត ដោយញត្តិទុតិយកម្មវាចា ផ្ដាច់ចេញចាកមហាសីមា ដើម្បីធ្វើសង្ឃកម្មដោយងាយ (ព. វិ. ពុ.) ។
-
ខណ្ឌស្ករ
( ន.នាមសព្ទ )
[ខ័នស្ក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ខណ្ឌសក្ករ “ស្ករក្រាមដុំៗ”) ឈ្មោះថ្នាំកែរោគមួយយ៉ាងស្រដៀងនឹងស្ករក្រាម (មាននិយាយតែក្នុងក្បួនផ្សំថ្នាំពីបុរាណ) ។ ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងតូចខ្លី សំបកទុំហើយក៏នៅតែបៃតង ជ័រច្រើន : ស្វាយខណ្ឌស្ករ ។
Headley's Khmer-English Dictionary
-
ខណ្ឌ
( v )
[kʰan]
- detail »
to partition, divide, separate.
-
ខណ្ឌ
( n )
[kʰan]
- detail »
limit; order, curfew; area; partition; group, aggregate; limitation; administrative district, sector, quarter
-
ខណ្ឌ
( n )
[kʰan]
- detail »
period (at the end of a sentence or a stanza of poetry) (.)