Khmer Dictionary: កប
Chuon Nath's Khmer-Khmer Dictionary
-
កប
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ប្រកបឥតទាស់ : នៅកប គឺនៅជាសុខមិនដែលមានឈឺចាប់អ្វី; រកស៊ីកប គឺរកស៊ីមិនដែលមានបង់ខាត ។
-
កបិលវត្ថុ
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កបិលវស្តុ) ឈ្មោះក្រុងកំណើតនៃព្រះសក្យមុនីគោតមក្នុងដែនឥណ្ឌា : ក្រុងកបិលវត្ថុ ហៅក្លាយមកជា កបិលពស្តុ ក្លាយមកទៀតជា កបិលភស្តុ ។
-
កប៉ាល់
( ន.នាមសព្ទ )
នាវាវិសេសមានកម្លាំងលឿនទៅដោយចំហាយកើតអំពីទឹក និងភ្លើង បណ្ដាលឲ្យចក្រយន្តដើរ ។ (សំ. បា. កបាល ន. “រលា, អំបែង, ត្រឡោក,...) ។
-
កប់
( កិ.កិរិយាសព្ទ )
បង្កប់ឲ្យលិចបាត់មើលមិនឃើញ : កប់ខ្មោច, កប់ប្រាក់ ។ គុ. ដែលលិចបាត់ទៅ ។
-
កប៌ូរ
( ន.នាមសព្ទ ) [ក័រ្បូ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ជ័រមួយយ៉ាងមានក្លិនប្រហើរឆួល សម្រាប់ប្រើជាថ្នាំឈឺក្បាល, តឹងច្រមុះ ។ល។
-
កប្ប
( ន.នាមសព្ទ ) [កាប់] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កល្ប) កាលដែលតាំងនៅយូរអង្វែង : មួយកប្ប, ភ្លើងប្រល័យកប្ប ។
-
កប្បព្រឹក្ស
( ន.នាមសព្ទ ) [កាប់ប៉ៈព្រឹក ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កល្បវ្ឫក្ស) ឈ្មោះឈើវិសេសរបស់ព្រះឥន្ទ្រនៅជាន់តាវត្តឹង្ស ឬឈើវិសេសដែលកើតមានក្នុងកាលខ្លះក្នុងមនុស្សលោក ដោយបុណ្យនៃអ្នកដែលមានបុណ្យកុសលខ្លាំង ជាឈើមានផ្លែចេញមកជារបស់ផ្សេងៗ តាមគួរដល់សេចក្ដីប្រាថ្នា ។
-
កប្បាស
( ន.នាមសព្ទ ) [កាប់បាស ] ( បា.បាលី ( បាលីភាសា ) )
ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំសំខាន់ មានផ្លែបង្កើតជាសំឡីសម្រាប់ធ្វើជាអំបោះត្បាញសំពត់; សព្វថ្ងៃពាក្យនេះ ច្រើនប្រើក្លាយទៅជាក្របាស ប៉ុន្តែត្រូវឈប់លែងប្រើតទៅទៀត ។
Headley's Khmer-English Dictionary
-
កប
( v ) [kɑɑp] - detail »
to be in favorable circumstances; not to encounter any obstacles or difficulties; to attain success; to get along well; to cure; effective, efficient, propitious
Eg. មានជំងឺជាច្រើនដែលបានកបជាមួយការព្យាបាលដោយម្ជុលវិទ្យាសាស្ត្រ: There are many diseases that can be cured by acupuncture. -
កប
( v ) [kɑɑp] - detail »
to possess.
-
កប
( adj ) [kɑɑp] - detail »
to be endowed with, be in essence
-
កបិចិត្ត
( n ) [kaʔpeʔcət] - detail »
caprice, whim, quirk, fancy
-
កបិត
- detail »
See: ទុំហូ (1) -
កបិលពស្តុ
( n ) [kaʔpeʔlaʔpoah] - detail »
Kapilavastu (India; birthplace of the Buddha)
-
កបេព្ធ
( n ) [kɑpav] - detail »
pocket; small bag
-
កបោតបក្សី
( n ) [kaʔpaotbaksəy] - detail »
kind of pigeon or dove
-
កប៉ាល់
( n ) [kaʔpal] - detail »
ship, large (motor-powered) boat
-
កប់
( v ) [kɑp] - detail »
to bury; to hide, conceal; to disappear; to get lost.