Khmer Dictionary: ឯតទគ្គៈ
Chuon Nath's Khmer-Khmer Dictionary
-
ឯតទគ្គៈ
( ន.នាមសព្ទ )
[អេ-តៈទ័ក-គៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឯតទគ្គ < ឯត “នេះ; នុះ” + ទ-អាគម + អគ្គ “ខ្ពស់, ខ្ពង់ខ្ពស់, ឧត្ដម; លើស”; ឯតទគ្រ < ឯតត៑ > ឯតទ៑ + អគ្រ “បុគ្គលនុះលើសគេ”) អ្នកដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ : គ្រូបង្រៀននុះ រាជការលើកជាឯតទគ្គៈខាងវិជ្ជាលេខ (បើស្ត្រីជា ឯតទគ្គា) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឯតទគ្គ (អេ-តៈទ័ក-គៈ), ដូចជា ឯតទគ្គដ្ឋាន ទីជាឯតទគ្គៈ ។
- ឯតទគ្គបុគ្គល ឬ
- --បុរស បុគ្គលឬបុរសជាឯតទគ្គៈ ។
- ឯតទគ្គភាព ភាពជាឯតទគ្គៈ ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកសាស្រ្តាចារ្យ ដែលនៅធ្វើការ ក្នុងវិទ្យាល័យ នុះគេសុទ្ធតែ មានវិទ្យាថ្លៃ ទាន់កាលសម័យ នៃការសិក្សា ។ ខ្លះមានចំណេះ ខ្ពស់ដល់ថ្នាក់ចេះ ឯតទគ្គា គួរបុត្រធីតា កូនចៅរាល់គ្នា ឲ្យមានវិជ្ជា ឯតទគ្គៈ ។
Headley's Khmer-English Dictionary