Khmer Dictionary: ឧម្មត្តក
Chuon Nath's Khmer-Khmer Dictionary
-
ឧម្មត្តក
( ន.នាមសព្ទ )
[អ៊ុម-មុ័ត-ដក់ ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧម្មត្ត ឬ ឧម្មត្តក; ឧន្មត្ត ឬ ឧន្មត្តក) ឆ្កួត : មនុស្សឧម្មត្តក : (ព. គ. ថា មនុស្សវិកលចរិត ឬមនុស្សខូចចរិត) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧម្មត្តកោ ក៏បាន; ស្ត្រីជា ឧម្មត្តិកា ។
- ឧម្មត្តកភាព ភាវៈឬភាពជាឧម្មត្តកៈ, ភាពវិកលចរិត : គ្នាប្រព្រឹត្តល្មើសដោយឧម្មត្តកភាពទេ កុំចាប់ទោសកំហុសគ្នា ។
- ឧម្មត្តក --សព្ទនេះ គេអាចប្រើរៀងពីខាងចុងសព្ទដទៃជាបទសន្ធិផ្សំជាសមាសនាមក៏បាន តាមគួរដល់ការប្រកបប្រើ, ដូចជា
- កាមុម្មត្តកៈ ឆ្កួតកាម;
- ចិត្តុម្មត្តកៈ ឆ្កួតចិត្ត;
- ទិដ្ឋុម្មត្តកៈ ឆ្កួតទិដ្ឋិ;
- បិតុម្មត្តកៈ ឆ្កួតប្រមាត់;
- យក្ខុម្មត្តកៈ ឬ
- បិសាចុម្មត្តកៈ ឆ្កួតព្រោះខ្មោចចូល;
- សុរុម្មត្តកៈ ឆ្កួតស្រា;
- អក្ខធុត្តុម្មត្តកៈ ឆ្កួតល្បែងស៊ីសង;
- អបាយមុខុម្មត្តកៈ ឆ្កួតអបាយមុខ;
- ឥត្ថុម្មត្តកៈ ឆ្កួតស្រី ។ល។
Headley's Khmer-English Dictionary
-
No matching entries found!