Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អធិក

Chuon Nath's Khmer-Khmer Dictionary
  1. អធិក ( គុ.គុនសព្ទ ) [អៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់​ប្រមាណ; ពេក, ក្រៃ​ពេក; ដែល​ថែម, បន្ថែម; ដែល​បំពេញ; ដែល​បង្រ្គប់; ផ្ទួន :
    - ច្រើន​អធិក ច្រើន​ក្រៃ;
    - ដ៏​អធិក ដ៏​ក្រៃលែង;
    - បី​អធិក ច្រើន​ពេក​ក្រៃ, ច្រើន​ពន់​ប្រមាណ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កង​ទ័ព​បី​អធិក មុខ​គួរ​ឲ្យ​ភ្លឹក ភ្លាំង​ភ្លេច​ស្មារតី ប្រជា​និករ ទាំង​ប្រុស​ទាំង​ស្រី អ្នក​មាន​កូន​ខ្ចី​ តែង​ភ័យ​ជាង​គេ ។ (សរសេរ​ក្លាយ​ជា អធឹក ក៏​មាន សម្រួល​តាម​សម្ផស្ស​កាព្យ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈធិ-កៈ, ដូច​ជា
    - អធិក​តរ​ភាព (--តៈរ៉ៈ--) ភាវៈ​ច្រើន​ក្រៃ​លែង ។
    - អធិក​មាស ខែ​លើក គឺ​ខែ​អាសាឍ ទី ២ ដែល​លើក​បង្រ្គប់​តាម​ចន្ទ​គតិ (ខែ​អាសាឍ​ទី ១ ហៅ បឋមាសាឍ, អធិក​មាស​ហៅ ទុតិយា-សាឍ មាន ៣០ ថ្ងៃ​ដូច​គ្នា; ក្នុង​ឆ្នាំ​នោះ​មាន ១៣ ខែ​ហៅ​ថា ឆ្នាំ​មាន​អធិក​មាស) ។
    - អធិក​វារៈ ឬ--ពារ ថ្ងៃ​លើក គឺ​ថ្ងៃ​មួយ​ដែល​ថែម​ត្រង់​ខែ​ជេស្ឋ​តាម​ចន្ទ​គតិ (ខែ​ជេស្ឋ​នោះ​មាន ៣០ ថ្ងៃ) : ឆ្នាំ​មាន​អធិក​វារៈ ។
    - អធិក​សុរ​ទិន ឬ --សូរ្យ​ទិន (--សុរ៉ៈ ឬ សូរ្យ៉--) ថ្ងៃ​មួយ​ដែល​លើក​បន្ថែម​ត្រង់​ខែ​កុម្ភៈ​តាម​សុរិយ​គតិ (តាម​ធម្មតា, ខែ​កុម្ភៈ​មាន ២៨ ថ្ងៃ, កាល​ណា​មាន​អធិក​សុរ​ទិន​ទៅ​ជា​មាន ២៩ ថ្ងៃ) ។ល។ មើល​ក្នុង​ពាក្យ អធម ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. អធិក ( adj ) [ʔaʔtʰɨk, ʔaʔtʰiʔkaʔ-]
    to be huge, vast, immense, tremendous; magnificent; extreme, excessive.
  2. អធិក ( adv ) [ʔaʔtʰɨk, ʔaʔtʰiʔkaʔ-]
    extremely, excessively; repeatedly
    1. ច្រើនអធិក [craən ʔaʔtʰɨk] : very much, a great many
    2. អធិកតរភាព [ʔaʔtʰɨk tɑɑ rɔɔ pʰiep] : overwhelming / huge numbers
    3. អធិកភាព [ʔaʔtʰɨk pʰiep] : splendor, pomp
    4. អធិកមាស [ʔaʔtʰɨk mieh] : intercalary month (in the lunar calendar; in a lunar leap year, the eighth month, អាសាឍ is cancelled and replaced by two new months; the first month is called បឋមាសាឍ and the second or intercalary month is called ទុតិយាសាឍ់ both have 30 days)
    5. អធិករណមណ្ឌប [ʔaʔtʰɨk rɔɔ nɑɑ mʊəndɑp] : courtroom
    6. អធិករណមាល [ʔaʔtʰɨk rɔɔ nɑɑ miel] See: អធិករណមណ្ឌល
    7. អធិករណលិខិត [ʔaʔtʰɨk rɔɔ nɑɑ liʔkʰət] : verdict, sentence
    8. អធិករណលេខកៈ [ʔaʔtʰɨk rɔɔ nɑɑ leekʰaʔkaʔ] : court secretary
    9. អធិករណលេខា [ʔaʔtʰɨk rɔɔ nɑɑ leekʰaa] See: អធិករណលិខិត
    10. អធិកលាភ [ʔaʔtʰɨk liep~liepʰeaʔ] : appreciation, increase in value, plus-value
    11. អធិកវត្សរ៍ [ʔaʔtʰɨk voat] : leap year
    12. អធិកវារៈ [ʔaʔtʰɨk viereaʔ] : epact, intercalary day (in the lunar calendar)
    13. អធិកសុរទិន [ʔaʔtʰɨk soʔraʔ tɨn] : intercalary day (in the solar calendar)
    14. អធិកអធម [ʔaʔtʰɨk ʔaʔtʰum] : to be noisy, loud; hearty, cordial, enthusiastic; festive, splendid, glorious; solemn, ceremonial



Prohok Solutions @2017 : Learn Khmer | Khmer Calendar