Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុភាសិត

Chuon Nath's Khmer-Khmer Dictionary
  1. សុភាសិត ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សុភាឞិត) ដែល​ពោល​ពីរោះ, ដែល​និយាយ​ត្រូវ, ដែល​ថា​ត្រូវ (នាំ​ឲ្យ​សម្រេច​ប្រយោជន៍​បាន​ដោយ​ប្រពៃ) : ពាក្យ​សុភាសិត, កាព្យ​សុភាសិត ។ ន. ពាក្យ​ពីរោះ, ពាក្យ​ត្រូវ, ឱវាទ​ត្រឹមត្រូវ (ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្ដាប់) : មាន​សុភាសិត​បុរាណ​ថា អូស​ទូក​កុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​កុំ​ឲ្យ​ល្អក់​ទឹក ធ្វើ​អ្វី​ៗ​កុំ​ឲ្យ​មាន​មោះហ្មង ហើយ​ឲ្យ​កើត​ការ​ដោយ​ស្រួល​ផង ។ល។
    - សុភាសិត​គាថា ឬ - សុភាសិត​វលី (--តៈ--) គាថា​ឬ​កម្រង​សុភាសិត, ពាក្យ​កាព្យ​សុភាសិត ។
    - សុភាសិត​វាចា ឬ - --កថា (--តៈ--) សម្ដី​សុភាសិត ។
    - សុភាសិត​វាទិន ឬ - --វាទី (--តៈ--) អ្នក​ដែល​ពេញ​ចិត្ត​និយាយ​តែ​ពាក្យ​ត្រឹមត្រូវ; អ្នក​ដែល​ច្រើន​និយាយ​អាង​សុភាសិត (បើ​ស្ត្រី​ជា សុភាសិត​វាទិនី) ។
    - សុភាសិតោវាទ (បា.< សុភាសិត + ឱវាទ) ឱវាទ​ជា​សុភាសិត, ឱវាទ​ត្រឹមត្រូវ ។ល។
Headley's Khmer-English Dictionary
  1. សុភាសិត ( n ) [soʔpʰiesət, soʔpʰieseʔtaʔ-]
    proverb, saying, maxim.
  2. សុភាសិត ( adj ) [soʔpʰiesət, soʔpʰieseʔtaʔ-]
    (of speech or words) to be right / correct / exact / proper
    1. ពាក្យសុភាសិត [piek soʔpʰie sǝt] : proverb
    2. សុភាសិតកថា [soʔpʰie sǝt kaʔtʰaa] See: សុភាសិតវាចា
    3. សុភាសិតគាថា [soʔpʰie sǝt kietʰaa] : proverb in poetic form
    4. សុភាសិតវលី [soʔpʰie sǝt veaʔlii] See: សុភាសិតគាថា
    5. សុភាសិតវាចា [soʔpʰie sǝt viecaa] : right / good / proper word(s)
    6. សុភាសិតវាទិន [soʔpʰie sǝt vie tɨn] : one who speaks correctly; one given to the use of proverbs



Prohok Solutions @2017 : Learn Khmer | Khmer Calendar