Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បំពួនស្ករ

Chuon Nath's Khmer-Khmer Dictionary
  1. បំពួនស្ករ ( ន.នាមសព្ទ )
    ឈ្មោះ​នំ​ស្រស់​មួយ​ប្រភេទ ធ្វើ​ដោយ​ម្សៅ​ដំណើប​លញ់​ស្រោប​បំពួន​ដុំ​ស្ករ​ត្នោត​បំបាំង​បាត់​មើល​មិន​ឃើញ : នំ​បំពួន​ស្ករ; ហៅ​ថា នំ​ផ្លែ​អាយ ក៏​បាន; ជួន​កាល​មាន​អ្នក​ខ្លះ​ហៅ​ថា នំ​កើត​ក្ដី ក៏​បាន​ដែរ (ព. សា.) ។ នំ​នេះ​មាន​ឈ្មោះ​ហៅ​បាន ៣ យ៉ាង​ដូច្នេះ​ឯង, បណ្ដា​ឈ្មោះ​ទាំង ៣ យ៉ាង​នេះ, ឈ្មោះ ២ យ៉ាង​គឺ បំពួន​ស្ករ និង ផ្លែ​អាយ មាន​អត្ថន័យ​ជាក់​ច្បាស់​ក្នុង​មេ​ពាក្យ​ទាំង​នេះ​ហើយ ឯ​ឈ្មោះ​ថា នំ​កើត​ក្ដី នេះ​មាន​រឿង​តំណាល​ថា កាល​ពី​ព្រេង​នាយ មាន​បុរស ២ នាក់ អង្គុយ​ស៊ី​នំ​នេះ​ជិត​គ្នា, បុរស​ម្នាក់​ពម​នំ​នេះ​តាម​ទម្លាប់, ឯ​បុរស​ម្នាក់​ទៀត​ខាំ​នំ​នេះ​ចំពាក់​កណ្ដាល ទឹក​ស្ករ​ខាង​ក្នុង​ក៏​ធ្លាយ​បាញ់​ត្រូវ​មុខ​បុរស​ម្នាក់, ស្រាប់​តែ​បុរស​នោះ​ក្រោក​ឡើង​ដាល់​តប់​គ្នា, ក៏​កើត​ជា​ការ​ប្ដឹង​ផ្ដល់​គ្នា, ទើប​ចៅក្រម​ឲ្យ​ឈ្មោះ​នំ​នេះ​ថា នំ​កើត​ក្ដី ចាប់​ដើម​តាំង​ពី​កាល​នោះ​មក; នំ​នេះ​ក៏​មាន​ឈ្មោះ​បី​យ៉ាង​ដូច្នេះ​ឯង, ប៉ុន្តែ នំ​កើត​ក្ដី ជា​ពាក្យ​សាមញ្ញ គេ​មិន​សូវ​ហៅ​ទេ គេ​ច្រើន​ហៅ​តែ នំ​បំពួន​ស្ករ និង នំ​ផ្លែ​អាយ; នំ​បំពួន​ស្ករ ជា​ឈ្មោះ​ដើម ត្រឹម​ត្រង់​តាម​អត្ថន័យ​ជាង​ឈ្មោះ​ទាំង​ពីរ ពី​ព្រោះ​មាន​ដុំ​ស្ករ​ត្នោត​ដែល​គេ​ដាក់​បំពួន​ខាង​ក្នុង​ពិត​មែន ។
Headley's Khmer-English Dictionary
    No matching entries found!
Headley's Khmer-English Dictionary for Subentry
  1. បំពួនស្ករ [bɑmpuən skɑɑ]


Prohok Solutions @2017 : Learn Khmer | Khmer Calendar