Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បេតី

Chuon Nath's Khmer-Khmer Dictionary
  1. បេតី ( ន.នាមសព្ទ ) [ប៉ែតី]
    (ក្លាយ​មក​ពី បីតិ “សេចក្ដី​ត្រេកអរ, ផ្សព្វផ្សាយ, ព្រឺព្រួច, ឆ្អែត​ចិត្ត​ដោយ​អំណរ,...”) សេចក្ដី​ស្រឡាញ់, ស្នេហា, ព្រឺព្រួច ។ ប្រើ​ជា កិ. ក៏​មាន : គួរ​បេតី, មុខ​បែប​នេះ​គ្មាន​នរណា​បេតី​ទេ ! (ព. ទ្រ. ម.) ។ ច្រើន​ប្រើ​ក្នុង​ពាក្យ​កាព្យ : ... ទើប​អ្នក​ឱនឱប ក្រួញ​ក្រុង​ក្រសោប ថ្នាក់​ថ្នម​ធីតា រួម​រស​មនោរម្យ សុខ​សម​ស្នេហា បេតី​សន្ថវា មិត្រ​មូល​មេត្រី... (សាស្រ្តា​ភោគកុល​កុមារ) : យល់​ជា​ត្រូវ​ចិត្ត​ស្និទ្ធ​រួមរក្ស ស្មោះ​ស្ម័គ្រ​ស្រឡាញ់​ពេញ​បេតី ថែម​ធុំ​ក្លិន​ផ្កា​ជាប់​ក្លិន​ស្រី នឹង​មក​ធ្វើ​អ្វី​អ្នក​ថ្លៃ​អាយ... (អ. ថ. អ្ហាយ) ។ រឿង​សព្វសិទ្ធិ ។
Headley's Khmer-English Dictionary
  1. បេតី ( n ) [paetəy]
    love, affection.
  2. បេតី ( v ) [paetəy]
    to love, care for
    1. ចងបេតី [cɑɑŋ paetəy] : to have a love affair, to fall in love
    2. ពេញបេតី [pɨɲ paetəy] : to like (very much), be (greatly) pleased with



Prohok Solutions @2017 : Learn Khmer | Khmer Calendar