Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត្រី

Chuon Nath's Khmer-Khmer Dictionary
  1. ត្រី ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    សត្វ​វារិជជាត (សត្វ​ទឹក) ក្នុង​ពួក​​សត្វ​មាន​ទ្រនុង​ខ្នង ដក​ដង្ហើម​ដោយ​សារ​ស្រកី, ខ្លះ​មាន​ស្រកា ខ្លះ​ឥត​ស្រកា មាន​ឈ្មោះ​ផ្សេង​ៗ​ច្រើន​ជា​អនេក ។
  2. ត្រី ( ន.នាមសព្ទ )
    ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ សម្រាប់​តម្រៀប​នៅ​ជួរ​មុខ, ម្ខាង​មាន ៨ រួម​ទាំង​ពីរ​ខាង​មាន ១៦ ដែល​សន្មត​ទុក​ជា​សេនា​រេហ៍ពល, វេលា​ចាប់​ផ្ដើម​លេង​ល្បែង​នេះ គេ​តែង​ដើរ ឬ​រុញ​ត្រី​នេះ​មុន​កូន​ឯ​ទៀត​ជា​ដរាប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ផង) ។
  3. ត្រី ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ត្រិ; តិ) បី (៣) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត ដូច​ជា ត្រី​កូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះ​ភ្នំ​មាន​កំពូល ៣ : ភ្នំ​ត្រីកូដ ។ ដែល​មាន​កំពូល ៣ : ប្រាសាទ​ត្រីកូដ ។
    - ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែល​មាន​ជ្រុង ៣, មាន​មុំ ៣ ឬ​មាន​ងៀង ៣ : រាង​ត្រីកោណ; សណ្ឋាន​ត្រីកោណ, ជា​ត្រីកោណ ។ វេវ. ត្រិយង្ស ។
    - ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែល​មាន​ចំណែក ៣, ដែល​ចម្រើន​កើន​ឡើង​ដោយ​ចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការ​នុ៎ះ​ឥឡូវ​ចម្រើន​កើន​ឡើង ជា​ត្រីគុណ​ជាង​ពី​ដើម ។
    - ត្រី​ចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះ​យាន​តូច​មាន​កង់ ៣ មួយ​ប្រភេទ ។
    - ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : យើង​សូម​អញ្ជើញ​អស់​ត្រីទស មាន​យស​ស័ក្កិ​សិទ្ធិ​ឫទ្ធិ​តេជះ សូម​ចុះ​ចូល​មក​ដោយ​រូត​រះ ដើម្បី​សំពះ​ព្រះ​ត្រៃរត្ន ។
    - ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់​បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
    - ត្រីធា ន. (សំ.) ភាគ​បី, ខ្ទង់​ឬ​ចំណែក​បី ។ ឈ្មោះ​បរិមាណ​មាន​ខ្ទង់​បី​ផ្នែក​ខាង​គណិត​សាស្ត្រ (ពីជគណិត) ។
    - ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែល​មាន​ភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺ​ភ្នែក​មែន​ទែន, បញ្ញាចក្ខុ ភ្នែក​គឺ​ប្រាជ្ញា (ប្រាជ្ញា​ទុក​ដូច​ជា​ភ្នែក), ធម្មចក្ខុ ភ្នែក​គឺ​អរិយមគ្គ; លោក​អ្នក​មាន​ភ្នែក​ទាំង ៣ នេះ ហៅ​ថា ត្រីនេត្រ ។ ន. ព្រះ​សិវៈ (ព្រះ​ឥសូរ) ។ ឈ្មោះ​សាស្រ្តា​សម្រាយ​កាព្យ​ពាក្យ ៤ ជា​ច្បាប់​សុភាសិត មាន​ក្នុង​កម្ពុជ​រដ្ឋ​មក​យូរ​ហើយ : សាស្ត្រា​ត្រីនេត្រ ឬ ច្បាប់​ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទី​ប្រជុំ​នៃ​ផ្លូវ​បែក ៣, ផ្លូវ​បែក ៣, ផ្លូវ​ត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែល​មាន​ប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
    - ត្រី​ពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិ​មាន ៣ យ៉ាង​គឺ មនុស្ស​សម្បត្តិ ទិព្វសម្បត្តិ, និព្វាន​សម្បត្តិ ។
    - ត្រី​ភាគ ន. (សំ.) ភាគ​បី, ចំណែក​បី ។
    - ត្រី​ភាគី គុ. (សំ.) ដែល​មាន​ភាគ​បី, ដែល​មាន​បី​ផ្នែក, ដែល​មាន​គ្នា​បី​ក្រុម : គូស​សញ្ញា​ត្រី​ភាគី ។ ត្រី​មាស ឬ ត្រៃ​មាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បី​ខែ; ប្រជុំ​នៃ​ខែ​បី, ចំនួន​៣​ខែ, ការ​រួម​ចំនួន​ខែ​ត្រឹម​៣ : បញ្ជី​ត្រី​មាស; ភិក្ខុ​សង្ឃ​នៅ​ចាំ​វស្សា​អស់​ត្រី​មាស ។
    - ត្រី​សព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរ​សំឡេង​ឮ ៣ យ៉ាង”) ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ ( ៊ ) នេះ សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ ប, ស, ហ, អ, ឲ្យ​មាន​សំឡេង​ធំ​ជា ប៊, ស៊, ហ៊, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត, ស៊ង​ស្លា, ឮ​ស៊ាន, ស៊ុន​សម្ដី; មិន​ហ៊ាន​ទៅ, ចូល​ហ៊ុន, ស្រែក​ហ៊ោ, ដំណើរ​អ៊‌ីកអ៊ាក, ក្រួច​អ៊‌ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែ​តួ : “ស” កាល​ណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាង​លើ នឹង​ផ្លាស់​រូប​ត្រី​សព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏​បាន ។
    - ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះ​អាវុធ​របស់​ឥសូរ គឺ​អាវុធ​មាន​មុខ ៣ ។ គុ. ដែល​មាន​មុខ ៣, ដែល​មាន​កំពូល ៣, ត្រីសូល៍​គាង​ឃ្វាយ ឬ ត្រីសូរ​គាង​ឃ្វាយ (សរសេរ​ជា ត្រីសូល៍ (ត្រីសូ) យ៉ាង​នេះ​ជិត​នឹង​ពាក្យ​ដើម​ជាង ត្រីសូរ) ។
Headley's Khmer-English Dictionary
  1. ត្រី ( n ) [trəy]
    fish
  2. ត្រី ( num ) [trəy]
    three.
  3. ត្រី ( adj ) [trəy]
    to be threefold, triple
  4. ត្រី ( n ) [trəy]
    pawn (in chess)
  5. ត្រី ( n ) [trəy]
    kind of vine (Ichnocarpus frutescens; used to make various kinds of fish traps)

    Reference: វល្លិត្រី
    1. ខ្យងត្រី [kyɑɑŋ~kcɑɑŋ trəy] : kind of shellfish
    2. ខ្លែងត្រី [klaeŋ trəy] See: ខ្លែងក្រហម
    3. ក្រពើត្រី [krɑpəə trəy] See: ក្រពើសៀម
    4. ខត្រី [kʰɑɑ trəy] : to cook fish with spices
    5. ខ្លាត្រី [klaa trəy] : striped wildcat, tiger-cat, kind of small cat-like animal (poss. Felis viverrina or F. marmorata)
    6. ឆ្លុះត្រី [cloh trəy] : to catch fish at night by using a torch to attract them
    7. ឆ្អើរត្រី [cʔaə trəy] : to smoke fish
    8. ដួសត្រី [duəh trəy] : to catch fish (by scooping them up out of the water)
    9. ដងត្រី [dɑɑŋ trəy] : to fish by using a scoop-net
    10. តានត្រី [taan trəy] : kind of disease
    11. ត្រដក់ត្រី [trɑdɑk trəy] : tantalus, wood-stork
    12. ត្រីកញ្ជាក់ស្លា [trəy kɑɲceak slaa] : kind of fish (Datnioides polota)
    13. ត្រីកូដ [trəy -----] : three peaks; to have three peaks (of a mountain) eg. ភ្នំត្រីកូដ . mountain with three peaks
    14. ត្រីកោណ [trəy kaon] : triangle; triangular, three-cornered
    15. ត្រីកោណ [trəy kaon] : triangle
    16. ត្រីប្រៃ [trəy pray] : salty fish-paste
    17. ត្រីពិធ [trəy -----] : having three parts, consisting of three kinds; triple; three-sided
    18. ត្រីពុល [trəy pul] : fish that are drugged and easy to catch
    19. ត្រីព័ន្ធ [trəy poan] : one who has been married three times
    20. ត្រីភាគ [trəy pʰiek] : one third
    21. ត្រីភាគី [trəy pʰiekii] : divided into three parts
    22. ត្រីមាស [trəy mieh] : three months, trimester
    23. ត្រីមាស [trəy mieh] : goldfish
    24. ត្រីមឹក [trəy mɨk] : squid
    25. ត្រីមុខ [trəy muk] : triad; three faces
    26. ត្រីក្រឹមក្ដារ [trəy krəm kdaa] : kind of betta which does not fight
    27. ត្រីក្រឹមទន្សាយ [trəy krəm tʊənsaay] : kind of betta which does not fight
    28. ត្រីក្រឹមមាស [trəy krəm mieh] : kind of betta
    29. ត្រីក្រុសមេម៉ាយ [trəy kroh mee maay] : kind of fish (Thynichthys thynoides)
    30. ត្រីខ [trəy kʰɑɑ] : kind of fish stew
    31. ត្រីខ [trəy kʰɑɑ] : sardine, canned fish
      Reference: ត្រីខប្រអប់
    32. ត្រីគុណ [trəy kun] : threefold, triple, cubic
    33. ត្រីងៀត [trəy ŋiət] : dried salted fish
    34. ត្រីចក្រយាន [trəy cak yien] : cyclo , tricycle
    35. ត្រីឆ្អើរ [trəy cʔaə] : smoked fish
    36. ត្រីជន [trəy cɔɔn] : triumvirate
    37. ត្រីដងខ្វែង [trəy dɑɑŋ kvaeŋ] : kind of fish (Chela marochir)
    38. ត្រីទស [trəy tʊəh] : angels, gods
    39. ត្រីទស [trəy tʊəh] : thirteen; thirty
    40. ត្រីធា [trəy -----] : trinomial
    41. ត្រីនេត្រ [trəy neet] : Trī Netra (epithet of Shiva; `the one who has three eyes')
    42. ត្រីនេត្រ [trəy neet] : Trī Netra (name of an ancient poetic treatise on proverbial sayings)
    43. ត្រីបថ [trəy bɑt] : intersection of three roads
    44. ត្រីបបែលខ្លែង [trəy bɑbael klaeŋ] : kind of flying fish
    45. ថ្ពាល់ត្រី [tpoal trəy] : meat found under the gill covers of fish
    46. ថ្ពាល់ត្រី [tpoal trəy] : kind of semi-aquatic fern with four clover-like leaves (Marsilea quadrifolia; it is eaten as a vegetable)
      Reference: ស្មៅថ្ពាល់ត្រី
    47. ត្រីមុខ [trəy muk] : model; leader, chairman
    48. ត្រីរបេង [trəy rɔbeɛŋ] : generic name for the tiny fish that are found in rice paddies and small ponds during the rainy season
    49. ត្រីវិស័យ [trəy -----] : compass
    50. ត្រីសព្ទ [trəy sap] : diacritical mark ( ៊ ), which serves to convert the A-series consonants ប bɑɑ, ស sɑɑ, ហ hɑɑ, and អ ʔɑɑ into O-series ប៊ bɔɔ, ស៊ sɔɔ, ហ៊ hɔɔ, and អ៊ ʔɔɔ
    51. ត្រីសូល៍ [trəy -----] : Shiva's trident; three faced; having three peaks
    52. ត្រីស័ក [trəy sak] : third year in a 10-year cycle
    53. ត្រីហាល [trəy haal] : dried fish
    54. ទឹកត្រី [tɨk trəy] : fish sauce (sauce made from fermented fish and salt)
    55. ធ្មេញត្រី [tmɨɲ trəy] : kind of small vine
      Reference: វល្លិធ្មេញត្រី
    56. ទ្រនុងត្រី [trɔnuŋ trəy] : dorsal fin of a fish
    57. ធ្វើត្រី [tvəə trəy] : to prepare / clean fish
    58. បង់ត្រី [bɑŋ trəy] : to fish (with a net), cast (a net) for fish
    59. បបែលត្រី [bɑbael trəy] : kind of white ray
    60. បូតឆ្អឹងត្រី [boot cʔəŋ trəy] : to bone a fish
    61. បាចត្រី [baac trəy] : to catch fish by scooping out the water and catching the fish that remain
    62. ផ្សារត្រី [psaa trəy] : fish market
    63. ប្លោកត្រី [plaok trəy] : swim-bladder
    64. ពងត្រី [pɔɔŋ trəy] : fish eggs
    65. ពងត្រី [pɔɔŋ trəy] : small tangles in raw cotton
    66. ពងត្រី [pɔɔŋ trəy] : kind of decorative motif resembling fish eggs
      Reference: ក្បាច់ពងត្រី
    67. ពលបាលត្រី [pʊəl baal trəy] : sergeant
    68. ពស់ត្រី [pʊəh trəy] : name for various water snakes including Chersyddrus granulatus and poss. snakes of the genera Dendrophis and Chrysopelea
    69. រថត្រីចក្រ [rʊət trəy cak] : tricycle
    70. លេចទឹកលេចត្រី [lǝc tɨk lǝc trəy] : to spread (of rumor or gossip)
    71. លេងបញ្ជល់ត្រីក្រឹម [leeŋ bɑɲcʊəl trəy krəm] : to engage in the sport of having fighting fish fight each other
    72. វរនាវីត្រី [vɔɔ nievii trəy] : (naval) lieutenant commander
    73. វៀរត្រីសាច់ [viə trəy sac] : to abstain from eating fish and meat
    74. វះពោះត្រី [veah pʊəh trəy] : to gut a fish, cut open a fish's belly
    75. វរសេនីយ៍ត្រី [vɔɔ seenəy trəy] : major
      See: លោកស័ក្តិបួន
    76. សំរាប់ត្រី [sɑmrap trəy] : third class of royal ministers directly responsible to the crown prince
    77. ស្ទូចត្រី [stuuc trəy] : to fish (with a line)
    78. ស្រះប្រោះត្រី [srah prɑh trəy] : fish pond
    79. អនុនាវីត្រី [ʔaʔnuʔnievii trəy] : (naval) ensign, junior lieutenant
    80. អនុសេនីយ៍ត្រី [ʔaʔnuʔseenəy trəy] : (army) second lieutenant
    81. អង្កន់ត្រី [ʔɑŋkɑn trəy] : to make slits in a fish before salting it
    82. អង្គារបាត្រី [ʔɑŋkie baa trəy] : oven for making charcoal
    83. អាងចិញ្ចឹមត្រី [ʔaaŋ cəɲcəm trəy] : aquarium
    84. ឧត្តមសេនីយ៍ត្រី [ʔutdɑm seenəy trəy] : brigadier general
    85. ឧត្តមនាវីត្រី [ʔutdɑm nievii trəy] : rear admiral



Prohok Solutions @2017 : Learn Khmer | Khmer Calendar