Khmer Dictionary: ឥទ្ធិ
Chuon Nath's Khmer-Khmer Dictionary
-
ឥទ្ធិ
( ន.នាមសព្ទ )
[ឥត-ធិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឫទ្ធិ) ឫទ្ធិ គឺសេចក្ដីសម្រេច; សេចក្ដីចម្រើន; ដំណើរកើតការ; អានុភាព, អំណាច, អានុភាពដ៏ស័ក្តិសិទ្ធឬជាក់ស្តែង; អស្ចារ្យ; អានុភាពក្រៃលែងជាងធម្មតា... ។
- ឥទ្ធិពល (--ពល់) កម្លាំងនៃឫទ្ធិ ។
- ឥទ្ធិមន្ត (--ម៉ន់) ដែលមានឫទ្ធិឬអ្នកមានឫទ្ធិ (ឫទ្ធិម័ត) : បើស្ត្រីជា
- ឥទ្ធិមតី ឬ - ឥទ្ធិមន្តី ។
- ឥទ្ធិលាភ ការបានឫទ្ធិ, ការសម្រេចឫទ្ធិ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ទៀតផង) ។
-
ឥទ្ធិ --
(មើលក្នុងពាក្យ ឥទ្ធិ) ។
-
ឥទ្ធិបាទ
( ន.នាមសព្ទ )
[--បាត]
or ឫទ្ធិបាទ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ព. ពុ.) គុណធម៌ប្រៀបដូចជាជើងឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន; មាន ៤ យ៉ាង ១- ឆន្ទៈ បំណង; ២- វិរិយៈ ព្យាយាម; ៣- ចិត្តៈ គំនិត (ចេះតែរស់រវើក); ៤- វីមំសា ការពិចារណា, ល្បងមើល, ពិសោធមើល; ប្រឡង ។ ឥទ្ធិបាទទាំង ៤ នេះជាធម៌សំខាន់បំផុតរបស់សត្វលោក (ទាំងផ្លូវលោកទាំងផ្លូវធម៌) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើងគួរសង្វាត បំពេញឥទ្ធិបាទ ឲ្យបានគ្រប់គ្រាន់ គង់នឹងសម្រេច ប្រយោជន៍ឃើញទាន់- ភ្នែកនាបច្ចុប្បន្ន ពុំដែលឃ្វាងឡើយ ។
Headley's Khmer-English Dictionary
-
ឥទ្ធិ
( n )
[ʔəttʰiʔ, ʔettʰiʔ]
- detail »
power, influence, authority; progress; success, effectiveness, efficiency; achievement, accomplishment; miracle