Khmer Dictionary: អំពើ
Chuon Nath's Khmer-Khmer Dictionary
-
អំពើ
( ន.នាមសព្ទ )
ការដែលធ្វើ, អ្វីៗដែលត្រូវធ្វើ (កម្ម) : អំពើល្អ, អំពើអាក្រក់ ។ កិរិយាសព្ទប្រាប់អំពើ សកម្មកិរិយា ។ មានអំពើ មានប្រយោជន៍; ដែលមានការធ្វើ (ព. ផ្ទ. ឥតអំពើ) ។ ឥតអំពើ (មើលក្នុងពាក្យ ឥត) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ពន្យល់ពីពាក្យ អំពើ ថា : ពាក្យថាអំពើ កើតមកពីធ្វើ បាលីហៅកម្ម ព្រះពុទ្ធប្រាប់ថា ត្រូវសត្វចងចាំ សុខទុក្ខស៊ាំទាំ កើតពីអំពើ ។
-
អំពើ
( ន.នាមសព្ទ )
កម្មអាក្រក់ឬកិច្ចកលលាមក ដែលធ្វើអ្នកដទៃឲ្យឈឺចាប់ដោយមន្តអាគមជាដើម : ត្រូវអំពើគេ, ដោះអំពើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អំពាន់ ផង) ។
Headley's Khmer-English Dictionary
-
អំពើ
( n )
[ʔɑmpəə]
- detail »
act, action, deed, effect, result; practice, duty; often used as a nominalizing element
Eg. អំពើទៀងទាត់: `regularization' < -
អំពើ
( n )
[ʔɑmpəə]
- detail »
benefit, advantage, profit, interest, gain, importance
-
អំពើ
( n )
[ʔɑmpəə]
- detail »
evil spell / incantation, witchcraft, sorcery, magic