Khmer Dictionary: អាល័យ
Chuon Nath's Khmer-Khmer Dictionary
-
អាល័យ
( ន.នាមសព្ទ )
[--ល៉ៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាលយ) លំនៅ, ផ្ទះលំនៅ; សេចក្ដីជាប់ចិត្ត, ការកួចកាន់, ដំណើរនឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្ត; តណ្ហា ។ ខ្មែរប្រើសំដៅតែត្រង់ “សេចក្ដីជាប់ចិត្ត, ដំណើរនឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្តស្រឡាញ់ឬដោយនឹកស្តាយ” ជាដើម : ខ្ញុំខំទ្រាំនៅដោយសារមានអាល័យកូនទេ ! ។ ប្រើជា កិ. ក៏មាន “ជាប់ចិត្ត, នឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្តស្រឡាញ់ឬដោយនឹកស្តាយ” ជាដើម : អាល័យកូន, នឹកអាល័យទ្រព្យដែលវិនាសអស់ ។
- អាឡោះអាល័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាឡោះ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាលយ (អ. ថ. --ល៉ៈយ៉ៈ) ដូចជា
- អាលយប្បហាន (--ល៉ៈយ៉ាប់-ប៉ៈ--) ឬ--ប្រហាន ការលះអាល័យ ។
- អាលយភាព ភាវៈនៃអាល័យ ។
- អាលយសមុគ្ឃាត ការដកអាល័យចោលឬការគាស់រំលើងអាល័យចោល; ការគាស់រំលើងឫសតណ្ហា ។
- អាលយសមុច្ឆេទ (--សៈមុច-ឆែត) ការកាត់អាល័យដាច់ស្រឡះ, ការកាត់ផ្តាច់តណ្ហា ។ល។
-
អាល័យតែ
( និ.និបាតសព្ទ )
[--ល៉ៃ-- ]
(រវល់តែ, ជាប់ដៃតែ, អាត់តែ : អាល័យតែស្ដាប់គេនិយាយភាំងភ្លេចខ្លួន គេទៅចោលអស់ !; ឯងអាល័យតែលេង គេស៊ីនំអស់ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាល័យ ផង) ។
Headley's Khmer-English Dictionary
-
អាល័យ
( n )
[ʔaalay]
- detail »
place to live, dwelling, living quarters, house
-
អាល័យ
( n )
[ʔaalay]
- detail »
thought, idea; passion, desire
-
អាល័យ
( v )
[ʔaalay]
- detail »
to pine (for), miss, be sad (about), grieve for (someone), think of; to care for, be very fond of, be attached to