Khmer Dictionary: អារម្មណ៍
Chuon Nath's Khmer-Khmer Dictionary
-
អារម្មណ៍
( ន.នាមសព្ទ )
[--រ៉ម់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អារម្មណ; អារម្ពណ ឬ អាលម្ពន) គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង;... ។ ដែលប្រើដោយច្រើន, សំដៅត្រង់ គ្រឿងតោងរបស់ចិត្ត មាន ៦ ប្រភេទគឺ រូបារម្មណ៍ (សម្រាប់ភ្នែក), សទ្ទារម្មណ៍ (សម្រាប់ត្រចៀក), គន្ធារម្មណ៍ (សម្រាប់ច្រមុះ), រសារម្មណ៍ (សម្រាប់អណ្ដាត), ផោដ្ឋញ្វរម្មណ៍ (សម្រាប់សព៌ាង្គកាយ លើកអាយតនៈ ៥ ចេញ), ធម្មារមណ៍ (សម្រាប់ចិត្តសុទ្ធ) : អារម្មណ៍ល្អ, អារម្មណ៍មិនល្អ, អារម្មណ៍មិនទៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយតនៈ ផង) ។ សំដៅត្រង់ គំនិត និង ការដឹង, ដូចជា កៀងអារម្មណ៍ កៀងប្រមូលគំនិតមិនឲ្យទាសរសេមរសាម ។
- ឃ្វាងអារម្មណ៍ ឃ្វាងគំនិត ។
- ចាប់អារម្មណ៍ ចាប់ចិត្ត, ជាប់ចិត្ត, ជាប់គំនិត ។
- ជិះអារម្មណ៍ ផ្ទួនគំនិត ។
- ជោកអារម្មណ៍ ជោកគំនិត, ស៊ប់ចិត្តពេញទី ។
- ទទួលអារម្មណ៍ ទទួលដឹង, បានដឹង (ដោយភ្នែកឃើញរូបជាដើម) ។
- ទប់អារម្មណ៍ ទប់គំនិត ។
- ទាញអារម្មណ៍ ទាញគំនិត ។
- ទាសអារម្មណ៍ ឬ - អារម្មណ៍ទាស ទាសគំនិត ឬគំនិតទាស ។
- ទាស់អារម្មណ៍ ទាស់ចិត្ត, ទាស់អធ្យាស្រ័យ; មិនត្រូវធាតុគ្នា ។
- ប៉ះអារម្មណ៍ ឬ - ប្រទះអារម្មណ៍ ប៉ះឬប្រទះរូបារម្មណ៍ជាដើម; ទង្គុចចិត្តគ្នា ។
- ប្រមូលអារម្មណ៍ ប្រមូលគំនិត, ធ្វើឲ្យមូលចិត្ត ។
- រងអារម្មណ៍ ឬ - សោយអារម្មណ៍ ទទួលអារម្មណ៍, ចាប់អារម្មណ៍ ។
- ស្ទាក់អារម្មណ៍ ស្ទាក់ផ្លូវគំនិត ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អារម្មណ (អ.ថ. --រុ័ម-ម៉ៈណៈ), ដូចជា អារម្មណប្បភេទ ដំណើរផ្សេងនៃអារម្មណ៍ជាដើម ។
Headley's Khmer-English Dictionary
-
អារម្មណ៍
( n )
[ʔaarɑm]
- detail »
feeling(s), perception, impression, reaction, sensation; spirit, contemplation, thought, idea, thinking, mood, humor, attitude, frame of mind (There are six kinds of អារម្មណ៍ : visible impression, auditory impression, olfactory impression, taste impression, physical impression, and emotional impression)