Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាប់

Chuon Nath's Khmer-Khmer Dictionary
  1. អាប់ ( កិ.កិរិយាសព្ទ )
    ផាត់​ប្រាក់​កាក់​ឬ​លុយ​ឲ្យ​ទៅ​អ្នក​ទិញ : ខ្ញុំ​ទិញ​នំ​អ្នក ២៥ សេន ខ្ញុំ​ឲ្យ​ប្រាក់​១​រៀល​ទៅ​អ្នក ត្រូវ​អ្នក​អាប់ ៧៥ សេន​មក​ឲ្យ​ខ្ញុំ (ពាក្យ​សាមញ្ញ​ទំនើប​ថ្មី) ។
  2. អាប់ ( គុ.គុនសព្ទ )
    ដែល​អន់​ឬ​តិច​ពន្លឺ, អន់​សម្បុរ; ថយ​លម្អ, មិន​រុងរឿង; ថោក, ថោក​ថយ; សាប​រលាប, ទន់​ទាប; ខ្យោយ, ទន់​ខ្យោយ; តិច, តិច​ផ្លូវ​ដឹង, យឺត​ក្រ​យល់; ដែល​ឥត​គេ​រាប់ (មើល​ក្នុង​ពាក្យ ស្រអាប់, អប្ប, អ័ព្ទ  ឬ អ័ក្រ  ផង) ។
    - អាប់​គំនិត ឬ - គំនិត​អាប់ ខ្សោយ​គំនិត ឬ គំនិត​ខ្សោយ, គំនិត​តិច ។
    - អាប់​ជាតិ ថោក​ជាតិ ។
    - អាប់​ប្រាជ្ញា ឬ - ប្រាជ្ញា​អាប់ ខ្សោយ​ប្រាជ្ញា ឬ​ប្រាជ្ញា​ខ្សោយ, ប្រាជ្ញា​តិច, ប្រាជ្ញា​អន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប្ប​បញ្ញា >អប្ប​បញ្ញា  ក្នុង​ពាក្យ អប្ប  ផង) ។
    - អាប់​មុខ ដែល​មាន​មុខ​អាប់​អន់, មិន​រីក​មុខ (ព្រោះ​មាន​សេចក្ដី​អៀន​ខ្មាស​ក្នុង​កណ្តាល​ជំនុំ​ជាដើម) ។
    - អាប់​រស្មី ទន់​ខ្សោយ​ថយ​រស្មី; អន់​រស្មី ។
    - អាប់​អន់ ឬ - អន់​អាប់ ទន់​ខ្សោយ​ថយ​លម្អ ។
    - អាប់​អួ ឬ - អួអាប់ សុកមម៉ុក ពុំ​ស្អាត, ពុំ​ស្រឡះ, កខ្វិកកខ្វក់, គគ្រិចគ្រគ្រក់ ។
    - អាប់​អូន ឬ - អាប់​ឱន ដែល​អាប់​អន់​ទន់​ទាប; ដែល​ខ្វះ​លម្អ, ខ្វះ​ស្រី​សួស្ដី; ថយ​ថោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូន ឬ ឩន និង ឱន ផង) ។ល។
  3. អាប់--
    (មើល​ក្នុង​ពាក្យ អាប់ ១ គុ.) ។
  4. អាប់ចុន ( គុ.គុនសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (អ័បចន, អ័បចន អ. ថ. អាប់ចុន) ដែល​ទាល់​គំនិត, ទាល់​ផ្លូវ​ទាល់​ដំណើរ; តោកយ៉ាក, ដុនដាប; ទន់​ថយ, ខ្សោយ​អំណាច, ខ្សោយ​អានុភាព : ស្រុក​អាប់ចុន, ប្រទេស​អាប់ចុន, ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​អាប់ចុន ។ សម្រាប់​ប្រើ​ក្នុង​កាព្យ​ជាង តាម​ចំនួន​​កាព្យ​ដែល​មាន​សម្ផស្ស​ចាប់​ចួន​តាម​ដំណើរ​សេចក្ដី​កវី​ក៏​យល់​ថា​គួរ​ប្រើ, ដូច​ជា កាល​ខ្លួន​មាន​បុណ្យ ពុំ​ស្គាល់​អាប់ចុន ស្រវឹង​ថ្កើងថ្កាន លុះ​ដល់​ធ្លាក់​ខ្លួន អស់​យស​ធនធាន ទើប​ភ្ញាក់​វិញ្ញាណ ស្គាល់​ភាព​អាប់ចុន ។ ឥត​គេ​រាប់​អាន ព្រោះ​កម្ម​រុញ​ច្រាន ឲ្យ​អស់​ស័ក្តិ​បុណ្យ ខំ​ប្រឹង​រិះ​រក ប៉ប៉ះប៉ប៉ុន តាម​ភាព​អាប់ចុន ផ្សង​បុណ្យ​ព្រេង​ចាស់ ។
  5. អាប់ប៉ត្រាប់ ( គុ.គុនសព្ទ ) [--ប៉--]
    ដែល​អួអាប់; ប្រឡាក់ប្រឡូស, ព្រលូស, កខ្វក់ : គ្រឿង​ស្លៀក​ពាក់​អាប់ប៉ត្រាប់, មនុស្ស​អាប់ប៉ត្រាប់, កន្លែង​អាប់ប៉ត្រាប់ ។ ប្រើ​ជា កិ. វិ. ផង​ក៏​បាន : ស្លៀក​ពាក់​អាប់ប៉ត្រាប់​បង្អាប់​ខ្លួន​និង​ជាតិ​ឯង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្លៀក​ពាក់​អាប់ប៉ត្រាប់ ខុស​ទម្លាប់​គេ​និយម នាំ​ឲ្យ​អ្នក​តូច​ធំ ជាតិ​ជា​មួយ​អាប់ឱន​ផង ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាប់ ១ គុ. ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. អាប់ ( adj ) [ʔap]   - detail »
    to be obscure, vague; dull; poor, cheap, low; small; weak, decrepit; undeveloped, backward; underprivileged; ignorant
  2. អាប់ ( v ) [ʔap]   - detail »
    to give change (money)


Prohok Solutions @2017 : Learn Khmer | Khmer Calendar