Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាង

Chuon Nath's Khmer-Khmer Dictionary
  1. អាង ( កិ.កិរិយាសព្ទ )
    សង្ឃឹម​ដល់, សង្ឃឹម​ទៅ​រក; ពោល​ដល់; ចង្អុល​ទៅ​រក, យក​ជា​គោល, យក​ជា​កសិណ​ឬ​ជា​តឹកតាង; ពឹង​ផ្អែក​ទៅ​លើ, យក​ជា​ទី​ពឹង : អាង​មាន​ចំណេះ, អាង​ច្បាប់; អាង​សាក្សី, អាង​ចៅហ្វាយ​នាយ ។ អ្នក​ខ្លះ​ប្រើ​ពាក្យ អាង នេះ​ជា ន. ក៏​មាន : ការណ៍​នេះ​ពិត​ណាស់ សឹង​មាន​អាង; មាន​មាត្រា​ច្បាប់​ជា​អាង ។ តាម​ការណ៍​ពិត, អាង ជា កិ. សំអាង ជា ន. គួរ​ប្រើ​ថា ការណ៍​នេះ​ពិត​ណាស់ សឹង​មាន​សំអាង, មាន​មាត្រា​ច្បាប់​ជា​សំអាង ដូច្នេះ​វិញ​ទើប​ពេញ​ជា​ត្រឹមត្រូវ ។ សំអាង ន. “ការ​អាង” និង សម្អាង ន. “គ្រឿង​ស្អិតស្អាង” ទាំង​ពីរ​ពាក្យ​នេះ មាន​អត្ថ​ន័យ​ផ្សេង​គ្នា​គួរ​ប្រយ័ត្ន​ដែរ​កុំ​សរសេរ​ឲ្យ​ដូច​គ្នា ។ អួត​អាង (មើល​ក្នុង​ពាក្យ អួត) ។
  2. អាង ( ន.នាមសព្ទ )
    ពាង​មាឌ​រាក់ (ប៉ុន្តែ​ខ្ពស់​ជាង​ផើង) មាត់​រីក​ធំ បាត​តូច សម្រាប់​ដាក់​ទឹក : ទឹក​មួយ​អាង​ខៀវ ។
  3. អាងខ្នាង ( កិ.កិរិយាសព្ទ )
    ស្ទាក់ស្ទើរ, រារែក, ហ៊ីងហ៊ាង; ទើស​មុខ​ទើស​ក្រោយ : ចេះ​តែ​អាង​ខ្នាង​រក​ធ្វើ​អ្វី​មិន​កើត ។ ប្រើ​ជា គុ. ក៏​បាន “ដែល​ស្ទាក់ស្ទើរ, រារែក” : ចិត្ត​អាងខ្នាង, សម្ដី​អាងខ្នាង ។
Headley's Khmer-English Dictionary
  1. អាង ( v ) [ʔaaŋ]   - detail »
    to depend / rely on, count (on); to hope (for).
  2. អាង ( n ) [ʔaaŋ]   - detail »
    support, backing; proof
  3. អាង ( n ) [ʔaaŋ]   - detail »
    basin, vat, tub, tank, cistern, (swimming) pool; kind of wide-mouthed vase / jar


Prohok Solutions @2017 : Learn Khmer | Khmer Calendar