Khmer Dictionary: អន្ទាក់
Chuon Nath's Khmer-Khmer Dictionary
-
អន្ទាក់
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយខ្សែឬដោយចម្រៀកផ្តៅជាដើម មានក្រវិលរូតបាន សម្រាប់ទាក់, សម្រាប់ដាក់ឲ្យជាប់សត្វទ្វេបាទចតុប្បាទជាដើម : សត្វជាប់អន្ទាក់ ។ អន្ទាក់ណែងណង អន្ទាក់មានចងណែងណងផង ។
- អន្ទាក់រូត អន្ទាក់ឥតដង រូតជាប់ ក្នុងកាលដែលសត្វចូលក្នុងរង្វង់ប៉ះឲ្យរូត ។
- អន្ទាក់វាត់ អន្ទាក់មានដងវែងមានគន្លឹះ កាលណាប៉ះត្រូវទំនងថ្លោះវាត់ឡើងរូតជាប់សត្វ ។ ព. ប្រ.
- អន្ទាក់កាម កាមគុណដែលទុកដូចជាអន្ទាក់ទាក់សត្វលោក ។
- អន្ទាក់ដៃ ហត្ថបាស ។
- អន្ទាក់មារ កិលេសដែលជាគ្រឿងទាញទាក់សត្វលោក ។
- ជាប់អន្ទាក់ ជាប់កុន, ជាប់ចំណោម ។
- នៅក្នុងអន្ទាក់ នៅក្នុងទំនាយថាមិនបាត់, ថាមិនស្លាប់...; នៅក្រៅអន្ទាក់ ទំនាយយាមថាបាត់, ថាស្លាប់ (ពាក្យប្រើក្នុងក្បួនចាប់យាម) ។ល។
-
អន្ទាក់ខ្លា
( ន.នាមសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ឈ្មោះស្នៀតគុនមួយបែបមានលំនាំអាការស្រដៀងនឹងលំនាំរង្វង់ដងអន្ទាក់ដាក់ខ្លា ។
- គងអន្ទាក់ខ្លា កិ. ឬ កិ. វិ. គង-កជើងម្ខាងលើក្បាលជង្គង់ម្ខាង : អង្គុយគងអន្ទាក់ខ្លា ។
Headley's Khmer-English Dictionary
-
អន្ទាក់
( n )
[ʔɑnteak]
- detail »
snare, trap