Khmer Dictionary: អង្គញ់
Chuon Nath's Khmer-Khmer Dictionary
-
អង្គញ់
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់ ។ ឆ្អឹងមានសណ្ឋានដូចគ្រាប់អង្គញ់ នៅត្រង់ក្បាលជង្គង់ : អង្គញ់ជង្គង់ ។
-
អង្គញ់ស្វា
( ន.នាមសព្ទ )
ឈ្មោះឈឺធំមួយប្រភេទ, ស្លឹកធំៗស្រួចខាងដើមនិងខាងចុងបន្តិច បណ្តោយនិងទទឹងស្លឹក ២០ សង់ទីម៉ែត្រ, ផ្លែពាំគ្រាប់ជាសង្កាត់ជាប់គ្នា ផ្លែមួយៗពីរគ្រាប់ក៏មានបីគ្រាប់ក៏មាន, មានគ្រាប់មូលៗទំហំ ៣ សង់ទីម៉ែត្រ, គ្រាប់ទុំមានទ្រង់ទ្រាយនិងសម្បុរក្រហមក្រមៅរលោង ដូចគ្រាប់អង្គញ់សុទ្ធសាធ គ្រាន់តែតូចជាងគ្រាប់អង្គញ់ប៉ុណ្ណោះ, ប៉ុន្តែបើទុកឲ្យយូរទៅមានស្វិតខ្លះ, អង្គញ់ស្វានេះច្រើនដុះក្នុងព្រៃភ្នំនិងព្រៃស្រោង, ដុះបែកជាគុម្ពក៏មាន, ជាឈើមានប្រយោជន៍ប្រើការរាយរងបាន, ប្រើជាឧសក៏បានការណាស់, ផ្លែទុំជ្រុះក្រាប់នៅរនោចខែកក្តិកនិងខ្នើតខែមិគសិរ : អង្គញ់ស្វាមានដុះច្រើនណាស់នៅក្រុងព្រះសីហនុ ។
Headley's Khmer-English Dictionary
-
អង្គញ់
( n )
[ʔɑŋkʊəɲ]
- detail »
kind of vine (Entada phaseoloides) from which pods containing large black or maroon seeds are obtained (these seeds are used in playing a popular children's game called ល្បែងអង្គញ់ )
-
អង្គញ់
( n )
[ʔɑŋkʊəɲ]
- detail »
kneecap
Reference: អង្គញ់ជង្គង់