Khmer Dictionary: ស្នាប់
Chuon Nath's Khmer-Khmer Dictionary
-
ស្នាប់
( ន.នាមសព្ទ )
ស្រង : ស្នាប់ក; ស្នាប់ផ្សិត ។ ប្រដាប់សម្រាប់ទ្រាប់, សម្រាប់រង, សម្រាប់ការពារ ។
- ស្នាប់ដេរ ឬ - ស្នាប់ម្រាមដៃ ទ្រនាប់សម្រាប់ស៊តម្រាបដៃដេរកុំឲ្យម្ជុលមុតដៃ ។
- ស្នាប់ដៃ ប្រដាប់ពាក់ដៃជាទ្រនាប់សម្រាប់ដាល់កុំឲ្យប៉ះត្រូវម្រាមដៃ ។
- ស្នាប់ព្រះជង្ឃ (--ជង់; រ. ស.) ខោជើងវែង ឬស្រោមជើង ។
- ស្នាប់ព្រះសិរ (រ. ស.) ឈ្នួតព្រះសិរ (ឈ្នួតក្បាល) ។
- ស្នាប់ព្រះឧរុ (រ. ស.) ខោខ្លី, ខោស្នាប់ភ្លៅ (ហៅក្លាយជា --ឧរូ ក៏មាន) ។
- ស្នាប់ភ្លៅ ខោជើងខ្លីចង្អៀតរឹតភ្លៅ ។ល។
-
ស្នាប់
( គុ.គុនសព្ទ )
ដែលញៀតញឹកជុកជិត : ព្រៃស្នាប់ ។ ប្រើជា ន. ក៏បាន : ស្នាប់ស្បូវ, ស្នាប់តែ្រង ។
-
ស្នាប់--
(មើលក្នុងពាក្យ ស្នាប់ ១ ន.) ។
-
ស្នាប់មុខ
( ន.នាមសព្ទ )
ឈ្មោះចេកឥតគ្រាប់មួយប្រភេទ ផ្លែធំៗសំបកក្រាស់ : ចេកស្នាប់មុខ ។
Headley's Khmer-English Dictionary
-
ស្នាប់
( n )
[snap]
- detail »
cushion, pad, protective device, napkin; bandage
-
ស្នាប់
( adj )
[snap]
- detail »
to be thick / dense (of forest, fiber etc.)
-
ស្នាប់
( n )
[snap]
- detail »
thick bulging mass of flesh at the back of the neck
Reference: ស្នាប់ក