Khmer Dictionary: សេះ
Chuon Nath's Khmer-Khmer Dictionary
-
សេះ
( ន.នាមសព្ទ )
ឈ្មោះក្តាមសមុទ្រមួយប្រភេទ សម្បុរ-សមានលាយសម្បុរត្នោតអុចៗរទុះៗ : ក្តាមសេះ ។
-
សេះ
( ន.នាមសព្ទ )
បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ, សក់លើ-ក, សក់ស្វាយ មានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ..., សម្រាប់ប្រើជិះឬទឹមរថ (អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន) : សេះជាសត្វខ្លាំងហួសមាឌ ទាំងប៉ិនធន់ទ្រាំក្ដៅត្រជាក់ផង ។
- សេះទេស សេះមកពីប្រទេសក្រៅ គឺសេះមាឌធំខ្ពស់ជាងសេះនៅប្រទេសអាយ មានដើមកំណើតឬពូជមកពីប្រទេសអឺរ៉ុប ដែលជាប់ពូជដើមពីប្រទេសសិន្ធវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិន្ធព ផង) ។
-
សេះពាក់បង្កង់
( ន.នាមសព្ទ )
សត្វចតុប្បាទមួយប្រភេទ រូបស្រដៀងនឹងសេះ តែមាឌតូចជាងសេះ ខ្នងអ៊ែនបន្តិច ដងកន្ទុយស្រុង សម្បុរ លាយឆ្នូតៗ ជាបង្កង់ពេញខ្លួន, មានដើមកំណើតនៅប្រទេសអាហ្វ្រិក, គេច្រើននាំយកមកលែងនដកីឡាឬលេងល្ខោនសត្វ (សៀរកិ៍ Cirque) នៅប្រទេសកម្ពុជាមួយដងមួយកាល (បារ. ហៅ ហ្ស៊ែប្រិ៍ Zèbre, ជាពាក្យអាហ្រ្វិក័ងជាតិ កុងគ្ហោលេស៍ Congolais) ។
Headley's Khmer-English Dictionary
-
សេះ
( n )
[seh]
- detail »
horse
-
សេះ
[seh]
- detail »
-
សេះ
[seh]
- detail »
See: ស្មៅក្រវាញជ្រូក