Khmer Dictionary: ល្គឹក
Chuon Nath's Khmer-Khmer Dictionary
-
ល្គឹក
( ន.នាមសព្ទ )
ដំណើរមោះមៃ, មោះហ្មង, ហ្មងឆ្គង; ការភ្លាត់ទាស់ដំណើរ, ទាស់ច្បាប់ : ស្រឡាញ់រាប់អានគ្នាមិនដែលមានល្គឹកទេ ។ ប្រើជា កិ. ក៏មាន : ខុសឆ្គងបន្តិចបន្តួចគួរអត់ឱនទៅ កុំឲ្យល្គឹកនឹងគ្នា !
-
ល្គឹកណាតែ
( និ.និបាតសព្ទ )
or ល្គឹកតែ
( ស.សៀម ( ភាសាសៀម ) )
គាប់ណាតែ; គាប់តែ : ហាមផ្តាច់មិនឲ្យសាធារណជនចូលតាមទ្វារនេះ, ល្គឹកណាតែមិនស្តាប់, ត្រូវ... ស្ដីបន្ទោសជាទម្ងន់; ឬ ល្គឹកតែឈ្មោះណាមិនស្តាប់, ត្រូវ... ។ លឹ្គកឮ បើឮ, ទោះបីឮ (ព. បុ.) : ល្គឹកឮគេនិយាយ ... (មើលក្នុងពាក្យ សាកសួរ ទៀតផង) ។
Headley's Khmer-English Dictionary
-
ល្គឹក
( n )
[lkɨk]
- detail »
misunderstanding.
-
ល្គឹក
( v )
[lkɨk]
- detail »
to make a big fuss about a trivial mistake; to have a misunderstanding
-
ល្គឹក
( conj )
[lkɨk]
- detail »
if (only), (only) when, in the event that, on condition that
Eg. ប្រទេសបានសុខល្គឹកណាតែជនគ្រប់ និន្នាការរួបរួមគ្នា: The nation will have peace only when everyone works together.
Reference: ល្គឹក(ណា)តែ -
ល្គឹក
( adv )
[lkɨk]
- detail »
then, at that time
Eg. ល្គឹកនោះមានសត្វព្រៃមួយដើរចូលមកព្រានក៏លើកធ្នូបាញ់: At that moment, a wild animal approached and the hunter raised his bow to shoot.
Reference: ល្គឹកនោះ