Khmer Dictionary: រាជា
Chuon Nath's Khmer-Khmer Dictionary
-
រាជា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(< រាជ) ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះរាជាទ្រង់ព្រះរាជទានរង្វាន់ ដល់ពួកខ្ញុំរាជការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ ផង) ។
-
រាជាទ្យោន
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
រាជ ៖ ស្ដេច + ឧទ្យាន ៖ សួន ឬ កម្សាន្ត មានដើមឈើខ្ពស់ៗ មានទេសភាពគួរជាទីរីករាយជាទីមនោរម្យ ។ សំដៅទៅលើទីកម្សាន្តរបស់ព្រះរាជា ។
-
រាជាធិការី
or រាជាសនៈ
( ម. ក្នុង ព. រាជ ) ។
-
រាជានុជិត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ព្រះរាជាដែលមានជ័យជម្នះរឿយៗ ឬជាឈ្មោះឋានន្តររបស់មន្ត្រី ។
-
រាជាយតនៈ
( ន.នាមសព្ទ )
[--យៈតៈន៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រាជាយតន; រាជាទន) ដើមកែស (ហៅ រាជាយតនព្រឹក្ស ក៏បាន) ។ កាលដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ ៤២ ថ្ងៃហើយ ស្ដេចទៅគង់ក្នុងម្លប់រាជាយតនៈមួយដើមអស់ ៧ ថ្ងៃ, ទីនោះហៅ រាជាយតនចេតិយ ជាប់ដរាបមកដល់សព្វថ្ងៃនេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្តមហាឋាន ផង) ។
-
រាជាយតនចេតិយ
[--យៈតៈន៉ៈចេដី ]
មើលពាក្យ រាជាយតនៈ ។
-
រាជាគណៈ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< រាជ + គណ “ពួកឬក្រុមរបស់ស្ដេច”) លោកទ្រទូង; ពាក្យហៅសមណសក្តិទីទ្រទូងសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ; បើធៀបនឹងឋានន្តរសក្តិរបស់មន្ត្រីខាងអាណាចក្រ ត្រូវគ្នានឹងបណ្តាសក្តិទី ឧកញ៉ា, ចួនកាលឡើងដល់ទី សម្ដេច ក៏មាន; រាជាគណៈមាន ៤ សម្រាប់គឺសម្រាប់ ឯក, ទោ, ត្រី, ចត្វា; សម្រាប់ឯក ជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ, សម្រាប់ទោ របស់ក្សត្រិយ៍ឧភយោរាជ, សម្រាប់ត្រី របស់សម្ដេចព្រះមហាឧបរាជ, សម្រាប់ចត្វា របស់សម្ដេចព្រះវររាជជននី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រទូង ២ ន. និង ឋានានុក្រម និង វណ្ណៈ ផង) ។
Headley's Khmer-English Dictionary
-
រាជា
( n )
[riecie]
- detail »
king (usually in ព្រះរាជា ).
-
រាជា
( adj )
[riecie]
- detail »
to be royal (a combining form of រាជ )
-
រាជា
( n )
[riecie]
- detail »
water glass, kind of clear varnish-like preservative
Reference: រាជាដី