Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
ម
ព្យញ្ជនៈទី ៥ ក្នុងវគ្គទី៥ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ឬជាសកដ្ឋាននាសិកជៈ មានសំឡេងកើតតាមឋានរបស់ខ្លួន (ត្រង់រឹមបបូរមាត់និងច្រមុះ ហៅថា ទ្វិដ្ឋានជៈ “មានសំឡេងកើតក្នុងឋានពីរ” ដូច្នេះវិញក៏បាន), ជាព្យញ្ជនៈគម្រប់២៥តាមលំដាប់នៃព្យញ្ជនៈនវវគ្គដែលរាប់តាំងពី ក, ខ... រៀងមក ។ សំស្ក្រឹតនិងបាលីអានថា មៈ, ខ្មែរប្រើជាសំឡេងពីរ គឺ ម និង ម៉ តាមគួរដល់សូរសម្ដីរបស់ជាតិ; ម នេះជាព្យញ្ជនៈអាចតម្រួតលើព្យញ្ជនៈ៤តួក្នុងវគ្គទី ៥ របស់ខ្លួនផង លើតួឯងផងដូចជា ចម្បាំង, សម្ផស្ស, កម្ពុជា, ជម្ពូ, សម្ភព, សម្ភាស, កម្មការ, ធម្មតា ជាដើម; អាចតម្រួតលើព្យញ្ជនៈនវវគ្គឯងទៀតក៏បាន ដូចជា សម្កូវ, សម្ងាច, ម្ចាស់, អម្ចាស់, សម្ញាញ, សម្ញែង, សម្ដី, សម្ដេច, សម្ដោក, សម្ទាញ, សម្ទូង, សម្ទើញ ជាដើម; អាចតម្រួតលើព្យញ្ជនៈក្នុងសេសវគ្គក៏បានទៀតផង ដូចជា ម្យ៉ាង, បម្រាម, ម្រាមដៃ, ម្រ៉ាងឡើយ, ម្លប់, ម្លូ, ម៉្លា, ម៉្លេះ, ម្សៅ, ម្ហូប, ម្ហេះៗ ជាដើម, ជាព្យញ្ជនៈមានសិទ្ធិទូលំទូលាយ ក្នុងការប្រើសម្រាប់ភាសាខ្មែរ ។
-
មក
( កិ.កិរិយាសព្ទ )
ឃ្លាតពីទីខាងនាយអាយ, ឃ្លាតពីទីនោះ ចូលដល់ទីនេះ, វិលត្រឡប់វិញ : មកពីណា ?, មកពីផ្សារ, មកនេះ ! ឬ មកណេះ ! ។ ព. ផ្ទ. ទៅ ។
-
មករ
( ន.នាមសព្ទ )
[មៈក ]
or
(មករ ឬ មង្ករ) ឈ្មោះត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រមុប ធ្មេញនឹងចង្កូមស្ញាញគួរស្បើម (មានតំណាលក្នុងរឿងរ៉ាវពីព្រេងនាយ); ខ្មែរហៅសំដៅ ត្រីថ្ករ ក៏មាន, ច្រើននិយាយថា ឆ្លាមមករ ។
-
មករន្ទ
( ន.នាមសព្ទ )
[មៈកៈរ៉ន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រសនៃផ្កា, ទឹកដមផ្កា; ទឹកឃ្មុំ (សម្រាប់ប្រើក្នុងកាព្យ) : សម្ដីផ្អែមល្ហែម ដូចមករន្ទ អ្នកស្ដាប់ភាំងភ័ន្តស្លន់គំនិត ភ្លេចខ្លួនទៅពួននៅទីជិត ព្រោះគិតថានៅឆ្ងាយពុំកើត ។
-
មករៈ
( ន.នាមសព្ទ )
[ម៉ៈកៈរ៉ៈ ]
or មករា
or មកររាសី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មករ --រាឝិ; --រាសិ) មករឬរាសីមករ គឺឈ្មោះខែទី ១០ នៃសុរិយគតិ, មានថ្ងៃ ៣១, ត្រូវគ្នានឹងខែយ៉ាំងវិយេរ (ខែទី ១) បារាំងសែស : ខែមករ ឬ មកររាសី ។ សព្វថ្ងៃប្រើជា មករា (មៈកៈរ៉ា) ជាខែទី ១ ដែរ ។
-
មកា
( ន.នាមសព្ទ )
[មៈកា ]
( ស.សៀម ( ភាសាសៀម ) )
(មះកា អ. ថ. ម៉ៈកា) ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងរាជឆ្ពឹសឬរាជព្រឹក្ស : ស្លឹកមកាសម្រាប់ប្រើជាថ្នាំបញ្ចុះ តាមតម្រាឱសថរបស់គ្រូខ្មែរសម័យបុរាណ ។
-
មការន្ត
( ន.នាមសព្ទ )
[មៈការ៉ន់-តៈ ឬ--រ៉ន់ ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះនិគ្គហិតដែលពោលឮសូរសំឡេងជាអក្សរ ម ប្រកបខាងចុង (អ័ម, អាម) ដូចជា កំ, តំ (ក័ម, ត័ម) : កាំ, ចាំ (ក័ម, ច័ម ឬ កាម, ចាម) ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និគ្គហិត និង សរណគមន៍ ផង) ។
-
មកុដ
( ន.នាមសព្ទ )
[មៈកុត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មកុដ ឬ មង្កុដ; មកុដ ឬ មុកុដ) គ្រឿងប្រដាប់ធ្វើដោយមាសសុទ្ធ មានរាងក្រឡូម មានកំពូល រំលេចដោយក្បាច់រចនាដ៏វិចិត្រ ដាំត្បូង សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យទ្រង់ពាក់ព្រះសិរ, រាប់បញ្ចូលក្នុងរាជកកុធភណ្ឌ : មកុដរាជ្យ, ស្ដេចទ្រង់មកុដ ។ សូម្បីធ្វើដោយស្មាច់ក្រដាសឬសំពត់រចនាវិចិត្របិទមាសដាំកញ្ចក់ក៏ហៅ មកុដ ដែរ, សម្រាប់ប្រើជាគ្រឿងល្ខោន ។
-
មក្ខជន
( ន.នាមសព្ទ )
[មាក់-ខៈជន់ ]
( បា.បាលី ( បាលីភាសា ) )
(មក្ខ + ជន) ជនអ្នកលុបគុណគេ, មនុស្សរមិលគុណ : មក្ខជនទោះប្រុសក្ដី ស្រីក្ដី ច្រើនតែមានគំនិតខ្លីៗកំបុតកំបុញ ទោសរមិលគុណ ច្រើនតែរុញច្រានទម្លាក់ទៅក្នុងសេចក្ដីទុក្ខវិនាស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មក្ខជនទោះនៅក្នុងទីណាច្រើនតែទេព្តាបរាមុខ ឲ្យជននោះបានសេចក្ដីទុក្ខពុំសុខព្រោះខ្លួនរមិលគុណ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រមិលគុណ ទៀតផង ។
-
មក្លាំ
( ន.នាមសព្ទ )
[មៈ-- ]
( ស.សៀម ( ភាសាសៀម ) )
(មះក្លាំ អ. ថ. ម៉ៈក្លាំ “អង្ក្រេមអង្ក្រម”) ឈ្មោះសំពត់អន្លូញសូត្រមួយប្រភេទ ស្ត្រីខ្មែរត្បាញចាក់ជាក្រឡាល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ : អន្លូញមក្លាំ, សំពត់មក្លាំ។ ខ្មែរក្នុងសម័យបុរាណហៅសំពត់នេះថា អន្លូញអង្ក្រេមអង្ក្រម, ដោយសៀមស្រឡាញ់រាប់អានប្រើសំពត់ប្រភេទនេះណាស់, ហៅសំពត់នេះថា ម៉ៈក្លាំ “អង្ក្រេមអង្ក្រម”, ខ្មែរសម័យនោះ ក៏ហៅតាមសៀមថា មក្លាំ ដែរ ជាប់ជាសម្ដីហៅតៗរៀងមក (ប៉ុន្តែស្ត្រីខ្មែរក្នុងសម័យបច្ចុប្បន្នលែងត្បាញសំពត់ប្រភេទនេះហើយ) ។
Headley's Khmer-English Dictionary
-
ម
[mɔɔ]
- detail »
25th letter of the Cambodian alphabet
-
មក
( v )
[mɔɔk, mao]
- detail »
to come (toward the speaker in space or time); to come to / towards (often used as afp indicating that the action began at some point in the past and continued up to the present).
-
មក
( adv )
[mɔɔk, mao]
- detail »
(from then) on, (from that time) forth
Eg. ខ្ញុំបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ១០ ឆ្នាំមកហើយ: I've been married for ten years already. -
មក
( prenp )
[mɔɔk, mao]
- detail »
to, toward
Eg. សុំឲ្យសៀវភៅនោះមកខ្ញុំ: Please give me that book. -
មក
( fp )
[mɔɔk, mao]
- detail »
marks a rather emphatic imperative
Eg. ពូអាប់មក៍!: Change (it) for us! -
មករ
( n )
[meaʔkɑɑ]
- detail »
predatory marine animals such as sharks, killer whales, etc.
-
មករ
( n )
[meaʔkɑɑ]
- detail »
mythical marine monster
-
មករន្ទ
( n )
[meaʔkaʔrɑn]
- detail »
nectar, honey
-
មករៈ
( n )
[meaʔkaʔraʔ]
- detail »
January
-
មកា
( n )
[meaʔkaa]
- detail »
kind of tree with medicinal leaves