Khmer Dictionary: ពុទ្ធឃោសៈ
Chuon Nath's Khmer-Khmer Dictionary
-
ពុទ្ធឃោសៈ
( ន.នាមសព្ទ )
[ពុត-ធៈឃោសៈ]
or ពុទ្ធឃោសាចារ្យ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ពុទ្ធឃោស ឬ ពុទ្ធឃោសាចរិយ; --ឃោឞ ឬ -- + អាចាយ៌ នាមព្រះមហាថេរ ១ អង្គជាអ្នកប្រាជ្ញធំ កើតនៅប្រទេសឥណ្ឌាប៉ែកកណ្ដាលក្នុងសតវត្សរ៍ទី ១០ នៃពុទ្ធសករាជ, បានឆ្លងទៅនៅឯលង្កាទ្វីបក្នុងសតវត្សរ៍នោះ គឺក្នុងកាលពុទ្ធសករាជ ៩៥៦ ឆ្នាំ, រួបរួមគំនិតគ្នាជាមួយនឹងពួកលោកអ្នកប្រាជ្ញក្នុងលង្កាទ្វីប, បានប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក អំពីភាសាសីហឡៈមកជាមគធភាសាចប់គ្រប់គ្រាន់, ព្រមទាំងបានតែងគម្ពីរឯទៀត មានគម្ពីរវិសុទ្ធិមគ្គ និងអដ្ឋកថា ធម្មបទជាដើម ទុកជាប្រយោជន៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា, មានជាប់តរៀងមកដល់សម័យសព្វថ្ងៃនេះ ។ ព្រះមហាក្សត្រិយ៍ទាំងឡាយក្នុងកម្ពុជប្រទេស បានយកនាមព្រះមហាថេរអង្គនេះមកតាំងជាសមណស័ក្តិទីរាជាគណៈ សម្រាប់មហាថេររូបណាមួយ ដែលចេះព្រះត្រៃបិដកមុតមាំ, ដោយទ្រង់ពេញព្រះរាជហ្ឫទ័យផង ហៅថា ព្រះពុទ្ធឃោសាចារ្យ មានជាប់រៀងដរាបមកដល់សព្វថ្ងៃនេះ ។
Headley's Khmer-English Dictionary
-
No matching entries found!