Khmer Dictionary: បើ
Chuon Nath's Khmer-Khmer Dictionary
-
បើ
( និ.និបាតសព្ទ )
ប្រសិន, ប្រសិនណាបើ, ប្រសិនណា, (ពាក្យស្មាន) : បើមិនចេះទេ កុំធ្វើចេះ; បើមិនចង់ទេ កុំទៅ; ចោរនុ៎ះក្លាហានណាស់ បើឈ្មោះណាចាប់បាន រាជការនឹងឲ្យរង្វាន់ ។
-
បើក
( កិ.កិរិយាសព្ទ )
ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំង គឺធ្វើឲ្យច្រហ, ឲ្យមានផ្លូវ មានទំនង; ព្រមឲ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម : បើកទ្វារ, បើកផ្លូវ, បើករបង, បើកប្រាក់...។
- បើកកប៉ាល់ ឬ - បើករថយន្ត ធ្វើម៉ាស៊ីនកប៉ាល់ ឬរថយន្តឲ្យដើរ កាន់ចង្កូតតម្រង់ឲ្យលឿនទៅតាមគន្លងតាមផ្លូវ ។
- បើកក្ដោង លើកក្ដោងឲ្យជក់ខ្យល់ទាញនាំនាវាឲ្យលឿនទៅ ។
- បើកដាក់ បើកប្រាក់ ឬបើករបស់អ្វីៗដាក់ឲ្យប្រើមានកំណត់ ។
- បើកដៃ បណ្ដោយឲ្យ... តាមត្រូវការ ។
- បើកទឹក ទម្លាយផ្លូវឲ្យទឹកហូរ ។
- បើកទូក ឬ - បើកល្វែង ពង្រីកទូកឬល្វែងឲ្យរីកធំជាងពីមុន ។
- បើកព្រះនេត្រ គូរ ឬឆ្លាក់សម្រេចឲ្យកើតបានជាភ្នែកទេវរូប ឬជាព្រះនេត្រព្រះពុទ្ធរូប (មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប) ។
- បើកភ្នែក ព. ប្រ. យល់ជាក់ច្បាស់ ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើម ហាក់ដូចជាគេបើកភ្នែកមើលឃើញច្បាស់ ។
- បើកឱកាស បើកវេលាទំនេរឲ្យ ។
- បើកអំណាច បើកឲ្យធ្វើតាមអំណាចច្បាប់ ។ល។
-
បើពុំនោះ
( កិ.កិរិយាសព្ទ )
និបាតប្រាប់សេចក្ដីកំណត់ផ្សេងដោយឡែកក្នុងប្រយោគនីមួយៗ មានន័យថា បើពុំដូច្នោះទេ, បើពុំបានយ៉ាងនោះ, បើពុំធ្វើដូច្នោះ ។ និបាតនេះប្រើក្នុងសេចក្ដីនៃសង្កាត់ខាងក្រោយ ឧ. អ្នកជំពាក់ប្រាក់ខ្ញុំ ហើយត្រូវសងប្រាក់ខ្ញុំវិញ បើពុំនោះទេត្រូវរករបស់អ្វីមកសងជំនួសវិញក៏បាន ។ ចូរធ្វើតាមខ្ញុំប្រាប់ បើពុំនោះ អ្នកនឹងត្រូវទទួលទណ្ឌកម្ម ។
Headley's Khmer-English Dictionary
-
បើ
( conj )
[baə]
- detail »
if, may be; although
Eg. បើខ្វះវីតាមីនអា តើវាបណ្ដាលឲ្យអ្នកជំងឺមាន គ្រោះថ្នាក់យ៉ាងណាខ្លះ?: If there is a vitamin A deficiency, what kinds of problems will it cause for sick people? -
បើក
( v )
[baək]
- detail »
to open, uncover; to begin (e.g. a meeting); to free, release; to ease, relax; to raise (a sail)
Eg. ពាក្យ ញាំញី ខ្ញុំបើកនៅវចនានុក្រម ...។: I looked up the word -
បើក
( v )
[baək]
- detail »
to grant access to, allow, permit, authorize; to issue, distribute; to get, receive; to withdraw (e.g. money from a bank); to cash
-
បើក
( v )
[baək]
- detail »
to turn on (a faucet or electrical appliance such as a lamp)
-
បើក
( v )
[baək]
- detail »
to drive, steer, pilot (a plane or a ship)