Khmer Dictionary: ត្រពាំង
Chuon Nath's Khmer-Khmer Dictionary
-
ត្រពាំង
( ន.នាមសព្ទ )
ថ្លុកធំកើតពីមនុស្សជីកសម្រាប់ឲ្យដក់ទឹក ឬកើតដោយសារកម្លាំងទឹកហូរច្រោះក៏មាន ។
-
ត្រពាំងពាយ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេអ្នកច្រៀងចាប់ផ្ដើម រាយទំនុករាល់សង្កាត់ថា ត្រពាំងពាយអើយ (អ្ហើយ)..., ទើបគេរាយទំនុកតៗទៅទៀតតាមយោបល់របស់គេ; ត្រពាំងពាយនេះជាបទភ្លេងរាយរងរបស់ខ្មែរ ពុំមែនជាបទភ្លេងធំទេ ។
Headley's Khmer-English Dictionary
-
ត្រពាំង
( n ) [trɑpeaŋ] - detail »
natural pond, swamp, lagoon