Khmer Dictionary: ជា
Chuon Nath's Khmer-Khmer Dictionary
-
ជា
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលទីទៃពីនៅកំដរទ្រព្យគេ : មនុស្សអ្នកជា, បានរួចខ្លួនជាអ្នកជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អត្តាធីន, អបរាធីន និង អនត្តាធីន, បរាធីន, ទាស, ទាសី ផង) ។
-
ជា
( ន.នាមសព្ទ )
ឈ្មោះពស់មួយប្រភេទមានពិសខ្លាំង; កាលនៅតូចហៅ ពស់ជា, លុះធំទ្រើសបន្តិចឡើង ហៅ ពស់ក្រាយ, ដល់ធំអស់ទំហំ ហៅ ពស់រំចេក ។
-
ជា
( គុ.គុនសព្ទ )
ស្រួល; ល្អ; សុខ; សប្បាយ; រួចពីឈឺ, ងើបពីឈឺ ។ វិ. ពាក្យសម្រាប់និយាយចង្អុលនាមសព្ទឲ្យដាច់សេចក្ដីដោយឡែក : វិជ្ជាជាទ្រព្យដ៏ប្រសើរក្នុងលោក, ឈ្មោះនេះជាមនុស្សស្លូតត្រង់ ... ។
-
ជាក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ច្បាស់, ប្រាដក, ពិត, មែន : ឃើញជាក់, ឮជាក់ ។ ជាក់លាក់ ជាក់ប្រាដក ។
-
ជាង
( ន.នាមសព្ទ )
អ្នកចេះការខាងជំនាង : ជាងមាស, ជាងដែក, ជាងឈើ, ជាងគំនូរ ។ល។
-
ជាង
( អា. និ.អាយតនិបាត )
លើស, លើសលែង : ផ្ទះនេះល្អជាងផ្ទះនុ៎ះ ។
-
ជាញ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ជញ្ញ គុ. “ដែលគួរដឹង, ដែលគេអាចដឹងបាន; ដែលអាចដឹងហេតុទាន់ការ, ដែលស្ទាត់ជំនាញ”) ជំនាញ ។ ប. ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ជ័យ :
- ជាញជ័យ, ជំនាញជាញជ័យ គឺវាងវៃ, ប៉ិន, ប្រសប់; អង់អាច ព្រមទាំងតែងតែមានជ័យជម្នះដោយសេចក្ដីស្ទាត់ប៉ិនប្រសប់មានជ័យផង (ប្រើតែក្នុងកាព្យ) ។ កាព្យធៀបពាក្យ
- ជាញ ថាៈ យោធាសុទ្ធតែជាញ ៗ ខ្លះចាប់អូសទាញ ពួកបច្ចាមិត្ត ។ ក្លាហានមិនសូវភ័យភិត ខ្លះដេញប្រកិត តាមចាប់ពួកខ្មាំង . . . ។
-
ជាដើម
( និ.និបាតសព្ទ )
សេចក្ដីដែលមានចំនួនច្រើនលើកយកមកនិយាយចំនួនខ្លះ បន្សល់ទុកខ្លះ គឺនៅមានសេចក្ដីតទៅទៀត. ឧ. សប្បរិសធម៌ ៧ យ៉ាងមាន ធម្មញ្ញុតា ភាពជាអ្នកដឹងនូវហេតុ ជាដើម ។
-
ជាត
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលកើតហើយ, ដែលមាន, ដែលប្រាកដហើយ ។
-
ជាតក
( ន.នាមសព្ទ )
[ជាដក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រឿងរ៉ាវពីក្នុងជាតិមុនៗ ដែលលោកអ្នកបានលុះញាណវិសេស សម្រាប់ដឹងជាតិ លោកសំដែងប្រាប់ យ៉ាងដូចជាតកទាំង ១០ មានតេមិយជាតកជាដើម ដែលព្រះសក្យមុនីសព្វញ្ញុពុទ្ធទ្រង់សំដែង ។ ឈ្មោះអង្គនៃពុទ្ធសាសនាមួយយ៉ាងក្នុងអង្គទាំង ៩ ។
Headley's Khmer-English Dictionary
-
ជា
( prenp )
[cie]
- detail »
as, in (e.g. speak in a language), into (e.g. translate into a language)
Eg. វានិយាយជាខ្មែរ: He speaks in Cambodian. -
ជា
( part )
[cie]
- detail »
marking adverbial phrases in a ... manner
Eg. ជាបឋមសារ ពត៌មានត្រូវផ្សាយអ្វីដែលសាធារណជនចង់ដឹង: First of all, a newspaper must publish whatever the public wants to know. -
ជា
( adj )
[cie]
- detail »
to be free, independent; safe, well-off
-
ជា
( conj )
[cie]
- detail »
that (after verbs of thinking, knowing)
Eg. ខ្ញុំខំតែគោរពរាប់អានគាត់ មិនដឹងជាគាត់ជាមនុស្ស ចោលម្សៀតសោះ: I always respected him; I didn't know that he was a good-for-nothing. -
ជា
( equative v. )
[cie]
- detail »
to be (equal / equivalent to, the same as) (Commonly occurs as the main verb in an equative clause introducing a predicate nominative; the form គឺជា is a more formal var.)
Eg. ខ្លាជាសត្វឆោត: The tiger is a stupid animal. -
ជា
( adj )
[cie]
- detail »
to be well, healthy; to recover, get better; to have recovered, be healed
-
ជា
( adj )
[cie]
- detail »
to be good, properesp. Surin
-
ជាក់
( adj )
[ceak]
- detail »
to be certain, clear, sure, obvious; true; exact, accurate
-
ជាង
( prenp )
[cieŋ]
- detail »
(more) ... than, in excess of, exceeding, to a greater extent than; marks the comparative degree of an adjective, e.g. ល្អជាង `better'adv more, to a greater extent
Eg. យើងឆ្លុះមើលគ្រប់សកម្មភាពរបស់យួនក្នុងកំឡុងជាង ៩ ឆ្នាំមកនេះ ...។: We have spotlighted every activity of the Vietnamese for more than nine years .... -
ជាង
( n )
[cieŋ]
- detail »
craftsman, artisan, skilled worker, smith