Khmer Dictionary: កិរិយា
Chuon Nath's Khmer-Khmer Dictionary
-
កិរិយា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
អំពើ; លំនាំ; ឫកពា : កិរិយាថ្វាយបង្គំ; ក្មេងនេះមានកិរិយាល្អ ។
-
កិរិយាវិសេសន៍
( ន.នាមសព្ទ )
[--សែស]
( បា.បាលី ( បាលីភាសា ) )
(--វិសេសន) សព្ទដែលនាំកិរិយាសព្ទ ឲ្យមានសេចក្ដីប្លែកជាងប្រក្រតី ដូចពាក្យថា លឿន, ឆាប់, យឺត ។ល។ : ដើរលឿន, ដើរឆាប់, ដើរយឺត ។
-
កិរិយាសព្ទ
( ន.នាមសព្ទ )
[--សាប់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សំដីសំដែងកិរិយា គឺប្រាប់អំពើ, លំនាំ ឬ សំដែងហេតុឲ្យសម្រេចកិច្ចនោះៗ ដូចពាក្យថា : ដើរ, ឈរ, អង្គុយ, ដេក, ទៅ, មក, និយាយ, ឃើញ, ឮ, ស្ដាប់ ជាដើម ។
Headley's Khmer-English Dictionary
-
កិរិយា
( n )
[keʔriʔyaa]
- detail »
action, manner, conduct, behavior, personal characteristics