Khmer Dictionary: អង្គ
Chuon Nath's Khmer-Khmer Dictionary
-
អង្គុលៈ
( ន.នាមសព្ទ )
[អង់-គុ-លៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អង្គុល) ម្រាមដៃ; ធ្នាប់ (អង្គុលី) ។ ឈ្មោះមាត្រារង្វាស់ប្រមាណ ៧ ធញ្ញមាស : ប្រមាណ ១២ អង្គុលៈ ជាមួយវិទត្ថិ; ហៅ អង្គុលី ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា>លិក្ខា ឬ លិក្សា ទៀតផង) ។
-
អង្គុល្យាភរណៈ
(មើលក្នុងពាក្យ អង្គុលី) ។
-
អង្គើយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[អង់ គើយ]
ដែលគ្មានជីជាតិ, ដែលព្រងើយកន្តើយ, ឈើយ, តោះតើយ, ពាក្យនោះជាបរិវាររបស់ពាក្យសោះ ឧ. សោះអង្គើយ, ធ្វើសោះអង្គើយ, ធ្វើឫកសោះអង្គើយ ។
-
អង្គែ
( ន.នាមសព្ទ )
ឈ្មោះរោគស្បែកមួយប្រភេទ មានអាការគគ្រាតឡើងសម្បុរ-សកើតនៅសរីរប្រទេសដែលមានសក់ឬមានរោម បណ្តាលឲ្យរមាស់ : ក្បាលអង្គែស៊ី, សេះកើតអង្គែ, ឆ្កែកើតអង្គែ ។
-
អង្គំ
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានជាដង្កាប់មាំ មានគ្រឿងរឹតឬបន្ធូរបាន សម្រាប់ចាប់រឹតអ្វីៗដែលធ្វើដោយដែកជាដើម ឲ្យរឹងមិនឲ្យរង្គើក ដើម្បីរូសរម្លីងឬឆាបជាដើម : អង្គំដែក, រឹតដោយអង្គំ ។
-
អង្គ័ល
( ន.នាមសព្ទ )
ជាពាក្យឃ្លាតក្លាយមកពីពាក្យ នង្គ័ល (មើលពាក្យនេះនិងមើលក្នុងពាក្យ ប្រាក្រឹត ផង) ។
-
អង្គ្រង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លា ផ្លែមូលៗ : ពួកក្មេងគង្វាលគោស្រុកស្រែច្រើនយកផ្លែអង្រ្គងធ្វើជាគ្រាប់កាំភ្លោះ បាញ់លេង ។
-
អង្គ្រឺត
( ន.នាមសព្ទ )
ឈ្មោះខ្លាមួយប្រភេទ, ហៅតាមសូរសព្ទវាយំឮ “អង្រ្គឺតៗ” : ខ្លាអង្គ្រឺត ។
-
អង្គ្រ័ក្ស
( ន.នាមសព្ទ )
ពាក្យសាមញ្ញ (គ្រាន់តែនិយាយ មិនដែលសរសេរទេ) ប្រើក្លាយឃ្លាតមកពីពាក្យ អង្គរក្ខ ឬ អង្គរក្ស “អ្នករក្សាអង្គ, ទាហានរក្សាអង្គព្រះរាជា” (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គរក្ខ ឬ --រក្ស ក្នុងពាក្យ អង្គ ១ ន.) ។
-
អង្គ្លេស
( ន.នាមសព្ទ )
[អង់-គ្លេស]
( បារ.បារាំង ( ភាសាបារាំងសែស ) )
(អង្គ្លេស៍ Anglais, ឥត្ថី. Anglaise) ជាតិមនុស្សកើតនៅក្នុងកោះមួយប៉ែកក្នុងប្រទេសឬទ្វីបអឺរ៉ុប : ជាតិអង្គ្លេស, ពួកអង្គ្លេស, ប្រទេសអង្គ្លេស (សរសេរជា អង់គ្លេស ក៏បាន) ។