Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្វរករ
( កិ.កិរិយាសព្ទ )
[អង់-វ៉-ក]
លើកដៃសំពះអង្វរឲ្យគេអាណិត; អង្វរងោចៗរឿយៗ : ឯងខុសហើយត្រូវអង្វរករគេទៅ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ករ ផង) ។
-
អង្វែង
( គុ.គុនសព្ទ )
[អង់-វ៉ែង]
វែងឆ្ងាយណាស់ហើយ : យូរអង្វែង, កាលអង្វែង, របស់អង្វែង, អង្វែងឆ្នាំហើយ; សូមឲ្យបានប្រកបដោយសេចក្ដីសុខអស់កាលជាអង្វែងទៅ !
-
អង្ស
( ន.នាមសព្ទ )
[អង់-សៈ]
or អង្សៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អំស) ស្មា ។ ខ្មែរច្រើនប្រើជា អង្សា; (រ. ស.) : ព្រះអង្សា ស្មាក្សត្រិយ៍ ។
- អង្សកូដ ចង្កួយស្មា (រ. ស.) : ព្រះអង្សកូដ ។
- អង្សភណ្ឌ គ្រឿងលី, រែក, ពុន, សែង (ហៅ អង្សិណកភណ្ឌ ក៏បាន) ។
- អង្សភារៈ ទម្ងន់ដែលត្រូវនាំទៅមកដោយស្មា គឺអ្វីៗដែលមានទម្ងន់ត្រូវលី, រែក, ពុន, សែង ។
- អង្សហារ ការនាំអ្វីៗទៅមកដោយស្មា ។
- អង្សហារក (--រ៉ក់) ឬ - --ហារី អ្នកធ្វើការចិញ្ចឹមជីវិតដោយការលីឬរែក, ពុន, សែង ។ (បើស្ត្រីជា អង្សហារិកា ឬ --ហារិនី) ។ល។
-
អង្ស--
(មើលក្នុងពាក្យ អង្ស ឬ អង្សៈ) ។
-
អង្សា
( ន.នាមសព្ទ )
[អង់-សា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អំស) ស្មា (រ. ស.) ព្រះអង្សា ស្មាក្សត្រិយ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្ស >អង្ស ឬ អង្សៈ ផង) ។
-
អង្សា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អំឝ; អំស) ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុមឬជ្រុង ។ ឈ្មោះមាត្រារង្វាស់ល្វែងរាសី... (៣០ អង្សាជា ១ រាសី, ១២ រាសីជា ១ រាសិចក្រ ឬ ១ ចក្ររាសី មាន ៣៦០ អង្សា... ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសិចក្រ និង រាសី ផង) ។ កម្រិតគំនូសលេខលើប្រជាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម : កម្ដៅឡើងដល់ ៤០ អង្សា ។ ពាក្យហៅថ្ងៃទាំង ៧ តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស (តាមក្បួនព្រាហ្មណ៍) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្រ្ទ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរាវេលានឹងស្លាប់ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លូនឬក្នុងថ្ងៃដើមអង្សា (មុនថ្ងៃអង្សា១ថ្ងៃ) ឬក៏ក្នុងថ្ងៃចុងអង្សា (ក្រោយថ្ងៃអង្សាមួយថ្ងៃ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជតា>ជតា ផង) ។
-
អង្សា
or អង្សាកំណើត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្សា ២ ន.) ។
-
អង្សិក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អង់-សិ-កៈ ឬ --សិក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អំសិក) ដែលទាក់ទងឬជាប់ដោយស្មា, ដែលនាំយកទៅមកដោយស្មា; អ្វីៗដែលត្រូវលី, រែក, ពុន, សែង ។
- អង្សិកភណ្ឌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្សភណ្ឌ>អង្សភណ្ឌ ក្នុងពាក្យ អង្ស ឬ អង្សៈ) ។
- អង្សិកវត្ថុ វត្ថុដែលត្រូវលីឬរែក, ពុន, សែង ។ល។
-
អង្សុ
( ន.នាមសព្ទ )
[អ័ង-សុ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អំសុ; អំឝុ) រស្មី ។
- អង្សុមន្ត (--ម៉ន់) ឬ - អង្សុមាលី អ្នកមានរស្មី ឬអ្នកមានកម្រងរស្មី (ព្រះអាទិត្យ) ។
- អង្សមាលា កម្រងរស្មី, ខ្សែរស្មី ។ល។
-
អង្ស័ក
( ន.នាមសព្ទ )
[អង់-ស័ក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អំស “ស្មា”, អំសក ឬ អំសិក “ដែលទាក់ទងឬជាប់ដោយស្មា”) កាសាវពស្រ្តមួយយ៉ាងសម្រាប់បព្វជិតពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្តាំ ប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្ដរាសង្គ, ជាគ្រឿងបរិក្ខាររាយរង ឬបរិក្ខារពិសេស ប្រើក៏បាន មិនប្រើក៏បាន ព្រោះគ្រឿងបរិក្ខារនេះ ពុំមែនជាពុទ្ធានុញ្ញាតទេ... ដូចគ្នានឹង វត្ថពន្ធទ្រូង ដែរ ប្រើក៏បាន មិនបាច់ប្រើក៏បាន ជាចីវររាប់ចូលក្នុង បរិក្ខារចោឡៈ ដែលអដ្ឋកថាប្រាប់ថា បព្វជិតប្រើច្រើនប៉ុន្មានក៏បានឥតមានកំហុសទេ (ព. វិ. ពុ.) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ថពន្ធ>វត្ថពន្ធ ផង ។
<< Prev 1 ... 15 16 17 18 19 20 Next >>